ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ អញ្ជើញទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ចំពោះវត្តមានប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង

(កំពង់ចាម) :ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកជំទាវ អញ្ជើញទទួលបដិសណ្ឋារកិច្ច យ៉ាងកក់ក្តៅ ចំពោះវត្តមានប្រតិភូក្រសួងមហាផ្ទៃ ដែលដឹកនាំដោយ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ព្រឹទ្ធាចារ្យ ហ៊ុន ណេង គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រធានគណៈកម្មាធិការទី ៤នៃរដ្ឋសភា តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាអតីតអភិបាលខេត្តកំពង់ចាម និងខេត្តស្វាយរៀង ដែលទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក. ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ៈ២៥ នាទីល្ងាច ក្នុងជន្មាយុ៧២ ឆ្នាំ ដោយគាំងបេះដូង ដែលពិធីនេះធ្វើឡើងនៅភូមិគ្រឹះ ឯកឧត្តម ហ៊ុន ណេង ស្ថិតក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។