ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ និងសហការីបានបន្តដំណើរមកឃុំកោះរកា ក្នុងបំណងជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ១ ២០០នាក់

នៅវេលាម៉ោង ៩ និង ៣០នាទី ព្រឹកថ្ងៃដដែល ឯកឧត្តមប្រធានក្រុមការងារ និងសហការីបានបន្តដំណើរមកឃុំកោះរកា ក្នុងបំណងជួបសំណេះសំណាល សាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ១ ២០០នាក់ ដែលពិធិនេះបានរៀបចំក្នុងបរិវេណវត្តព្រះធាតុតេជះមានជ័យរតនារាម។
សម្រាប់កម្មវិធីទី២ គឺបានដំណើរការដូចសព្វមួយដង ដោយមានរបាយការណ៍អានដោយលោកមេឃុំកោះរកា បន្ទាប់មកឯកឧត្តមបានប្រើពេលខ្លីៗ សង្ខេបជូនពិធីបានជ្រាបជារួមអំពីដំណើរការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីស្ថានភាពនៃវិបត្តិកូវីដ-១៩ បានធូរស្បើយជាបណ្តើរៗ ស្ថានភាពសេដ្ឋកិច្ចជាសកល ដែលទទួលរងផលប៉ះពាល់ដោយសារសង្គ្រាមរុស្សី-អ៊ុយក្រែន និងបច្ចុប្បន្នភាពស្ថានភាពរីករាលដាលជំងឺកូវីដ-១៩ ជារួម និងនៅកម្ពុជាដោយឡែក។ វិធានការសំខាន់ៗរបស់រាជរដ្ឋាភិបាលក្នុងការបើកឲ្យមានសកម្មភាពសង្គមដំណើរការដូចប្រក្រតីជាអាទិ៍ ៖ រាជរដ្ឋាភិបាលសម្រេចឲ្យពលរដ្ឋរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ការជួបជុំ និងពាក់ម៉ាសអាស្រ័យទៅលើបុគ្គលម្នាក់ សាលារៀន មន្ទីរពេទ្យ ចរាចរ ទីសាធារណ: ការរៀបអាពាហ៍ពិពាហ៍ និងការធ្វើបុណ្យទានទូទៅត្រូវបានអនុញ្ញាតឲ្យរៀបចំ។ល។ ហើយខ្លឹមសារផ្សេងៗទៀតមិនខុសពីកម្មវិធីទី១។

ចុងបញ្ចប់ សមាជិកបក្សឃុំកោះរកា មិនខុសពីឃុំកោះទទឹម ឯកឧត្តមបានណែនាំ ក្រើនរំលឹកឲ្យសមាជិកបក្សអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជន ហើយការបោះឆ្នោតជូនគណបក្សប្រជាជនគឺបោះឆ្នោតឲ្យខ្លួនឯង ធ្វើជាម្ចាស់លើជោគវាសនារបស់ប្រទេសជាតិ បន្តអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងជាពិសេសការពារបាននូវសន្តិភាពឲ្យស្ថិតស្ថេរជានិច្ចនិរន្ត។ ពង្រឹង និងពង្រីកប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយនានា និងវិធានការសំខាន់ៗ មានការផ្តល់សេវាសាធារណ និង ក៣។ល។ ពង្រឹង និងកែលម្អចំណុចខ្សោយ ខ្វះខាត និងភាពអសកម្មរបស់មូលដ្ឋាន និងផ្ទុយទៅវិញត្រូវពង្រីកចំណុចខ្លាំង ចំណុចល្អ ហើយថែមទាំងធ្វើឲ្យវាកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់ស្របតាមនិន្នាការវិវឌ្ឍន៍របស់សង្គមជាតិ។

យកឱកាសជួបជុំប្រកបដោយការនឹករលឹក ស្និទ្ធស្នាល សាមញ្ញ និងសោមនស្សរីករាយ បន្ទាប់ ពីការបិទខ្ទប់សង្គមដោយសារជំងឺឆ្លងស្រួចស្រាវកូវីដ-១៩ និងក្នុងនាមជាមន្រ្តីបម្រើប្រជាពលរដ្ឋដោយគ្មានលក្ខខណ្ឌ ឯកឧត្តមបានជូនពរឲ្យបងប្អូនឃុំកោះរកា ទទួលបានជ័យជំម្នះ ឈ្នះឆ្នោតនាពេលខាងមុខ គ្រួសារមានសេចក្តីសុខ ចម្រើន និងសុភមង្គល និងជួបតែពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

នាឱកាសនេះ ឯកឧត្តមបានឧបត្ថម្ភជួយសាលា ៤លានរៀល មេឃុំកោះរកា ១លាន អ្នករៀបចំកម្មវិធី ១លានរៀល ព្រះចៅអធិការទាំងពីរវត្ត (វត្តសន្សំកុសលកោះប្រាក់ និងវត្តព្រះធាតុតេជះមានជ័យរតនារាម) ក្នុងមួយវត្តៗទទួលបានថវិកា ២លានរៀល។ ដោយឡែក សមាជិកបក្សម្នាក់ៗចំនួន ១២០០នាក់ ម្នាក់ទទួលបានថវិកា ២០ ០០០រៀលផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។