ព័ត៌មានជាតិ

ឯកឧត្តមប្រធានក្រុមការងារ បានបន្តដំណើរមកឃុំក្រឡា ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួន ១ ៥០០ នាក់

អញ្ជើញចេញពីឃុំវិហារធំ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកំពង់សៀម និងសមាជិកក្រុមការងារ បានបន្តដំណើរមកឃុំក្រឡា ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំចំនួន ១ ៥០០ នាក់ នៅឃុំក្រឡា រួមជាមួយបេក្ខជនក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ទាំងបេក្ខជនពេញសិទ្ធិ និងបម្រុង។ ពិធីនេះបានរៀបចំក្នុងបរិវេណវត្តអង្គួញដីសិរីសុខា និងមានការចូលរួមពីឯកឧត្តមអនុប្រធានក្រុមការ ងារចុះស្រុកកំពង់សៀម ឯកឧត្តមប្រធានក្រុមការងារ និងសហការីចុះឃុំវិហារធំ ឃុំក្រឡា ឃុំគគរ និងឃុំហាន់ជ័យ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលរង ស្រុក កងកំលាំងប្រដាប់អាវុធ អាជ្ញាធរស្រុក ឃុំ និងភូមិយ៉ាងច្រើនកុះករ។

សម្រាប់ឃុំក្រឡា លោកបានសួរសុខទុក្ខ និងសួរនាំអំពីការផ្តល់សេវាសាធារណ:របស់អាជ្ញាធរមូលដ្ឋានជូនប្រជាពលរដ្ឋ និងការទទួលបាននូវការឧបត្ថម្ភ ក៣ ព្រមជាមួយការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ និងងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់ក្រុមការងារថ្នាក់ជាតិចុះជួយឃុំក្រឡា។ល។ ហើយបានណែនាំឲ្យសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ ថ្នាក់ត្រូវបង្កើនសកម្មភាពការងារចុះមូលដ្ឋាន និងគិតគូរឲ្យបានស៊ីជម្រៅអំពីបញ្ហាជីវភាព និងការអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព។

ចុងបញ្ចប់ ឯកឧត្តមបានណែនាំ ក្រើនរំលឹកឲ្យសមាជិកបក្សឃុំក្រឡាទៅបោះឆ្នោតជូនគណបក្ស ប្រជាជន ហើយការបោះឆ្នោតជូនគណបក្សប្រជាជនគឺបោះឆ្នោតឲ្យខ្លួនឯង ធ្វើជាម្ចាស់លើជោគ វាសនារបស់ប្រទេសជាតិ បន្តអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច និងជាពិសេសការពារបាននូវសន្តិភាពឲ្យស្ថិតស្ថេរជានិច្ចនិរន្ត និងបានជូនពរឲ្យបងប្អូនទាំងអស់ទទួលបាននូវពុទ្ធពរទាំង ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។