ព័ត៌មានជាតិ

ប្រតិភូរដ្ធបាលខេត្តព្រៃវែង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសពសម្ដេច ឧត្តមទេពញណ ហ៊ុន ណេង

(កំពង់ចាម) :នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែងគ្រប់លំដាប់ថ្នាក់ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសពសម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា ដែលបានទទួលអនិច្ចកម្ម ដោយរោគាពាធ នៅម៉ោង ៦:២៥នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ក្នុងជន្មាយុ៧២ឆ្នាំ ស្ថិតនៅគេហដ្ឋាន ក្នុងភូមិ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

មរណភាពរបស់សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង គឺជាការបាត់បង់នូវស្វាមី ប្រកបដោយសង្គហធម៌ដ៏ល្អ និងជាការបាត់បង់នូវ ឪពុក ឪពុកក្មេក និងជីតា ប្រកបដោយព្រហ្មវិហារធម៌ ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលពេញមួយជីវិតបានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុដើម្បីបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ លោកជំទាវ និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធសម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ សម្ដេច ឧត្តមទេពញាណ ហ៊ុន ណេង សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។