ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ «ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្គ និងរបបរាជានិយម »

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការរបស់សម្តេច នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ ប៉ុន្មាននាទីមុននេះ ថា៖

បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនានិងព្រះមហាក្សត្រជានិច្ច។

មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារះរបស់យើងបានប្រោសប្រទាននូវគោរមងារសម្រាប់បងគឺជា(សម្តេចឧត្តមទេពញាណហ៊ុន ណេង)។

តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សពបងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើបាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាសម្តេចឪយើងវិញថ្ងៃទី២៣មិនា១៩៧០
ដែលពេលនោះបងអាយុ២០ឆ្នាំឯខ្ញុំអាយុ១៨ឆ្នាំ។

ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំងពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួនយើងតែងមានការស្មោះត្រង់ចំពោះព្រះមហាក្សត្រចំពោះរាជបល្ល័ង្គនិងរបបរាជានិយម។

ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹងដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយធានាដល់កិច្ចការពាររបបរាជានិយមការពារព្រះមហាក្សត្រនិងព្រះរាជបល្ល័ង្កដោយការស្មោះត្រង់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។