ព័ត៌មានជាតិ

សម្តេចតេជោ នាយករដ្ឋមន្ត្រី ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពេលអញ្ជើញដល់កន្លែងស្នាក់នៅ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី

(វ៉ាស៊ីនតោនឌីស៊ី)៖ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ និងស្និតស្នាលពីសំណាក់ សមាជិកសភាអាមេរិក និងជនជាតិអាមេរិក ព្រមទាំងបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក និងកាណាដា ជាច្រើននាក់ នៅពេលសម្តេចអញ្ជើញមកដល់កន្លែងស្នាក់នៅ នាល្ងាចថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី) ខណៈសម្តេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម និងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នាថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។