ព័ត៌មានជាតិ

ចាប់បានឃាតករ​ សម្លាប់អ្នកទិញអេតចាយ​ ដោយ សាភ្លើងប្រចន្ទ័

(ព្រះវិហារ)  :បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ​ បានបំបែកសំណុំរឿងឃាតកម្ម​ ឃាត់ខ្លួនបានឃាតករ​ សម្លាប់យុវជនអ្នកដេីរទិញអេតចាយ​ កាលពីថ្ងៃទី8ខែឧសភាឆ្នាំ2022ស្ថិតក្នុងភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ នៅរសៀលថ្ងៃទី១១​ ខែឧសភា​ ឆ្នាំ២០២២នេះ។

តាមការបញ្ជាក់ពី​ ឯកឧត្តម​ ឧត្តមសេនីយ៍ត្រី​ កង​ សៅគុណ​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ​ មានប្រសាសន៍ថានៅវេលាម៉ោង១៣:៣៧នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ កម្លាំងអាវុធហត្ថខេត្ត រួមជាមួយកម្លាំងអាវុធហត្ថស្រុកត្បែងមានជ័យ អាវុធហត្ថក្រុងព្រះវិហារ និង កងរាជអាវុធហត្ថកងអនុសេនាធំចល័តសរុបចំនួន១៣នាក់ រថយន្ត២គ្រឿង អាវុធ២ដើម ដឹកនាំដោយលោកវរៈសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរងអាវុធហត្ថខេត្តព្រះវិហារ បានចុះស្រាវជ្រាវករណីឃាតកម្មមួយករណី​ ឈានដល់ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ​ មុំ​ ថា​ អាយុ៣០ឆ្នាំ​ រស់នៅភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ខេត្តព្រះវិហារ​ ដែលបានប្រេីកាំបិតកាប់សម្លាប់ទៅលេីជនរងគ្រោះឈ្មោះ​ ទុយ​ ទឺ​ អាយុ២៣ឆ្នាំ​ រស់នៅភូមិស្លាករ​ ឃុំបន្ទាយស្ទោង​ ស្រុកស្ទោង​ ខេត្តកំពង់ធំ​ ដែលបានមកស្នាក់នៅខេត្តព្រះវិហារ​ ប្រកបរបរដេីរទិញអេតចាយ​ ។ ការឃាត់ខ្លួននេះ​ កម្លាំងកងរាជអាវុធហត្ថបានស្រាវជ្រាវ​ នឹងកំណត់មុខសញ្ញា​ រយៈពេល៣ថ្ងៃក្រោយកេីតហេតុ​ រហូតឈានដល់ការឃាត់ខ្លួនបាននៅចំណុចវាលស្រែ​ ជិតជេីងភ្នំត្បែងមានជ័យ​ ស្ថិតក្នុងភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​ ដោយជនសង្ស័យធ្វេីសកម្មភាពកាប់សម្លាប់ជនរងគ្រោះ​ចំនួន៥កាំបិតខ្វែវ រួចគេចខ្លួន​ ទៅលាក់ខ្លួននៅជេីងភ្នំ​ ។

គួររំលឹក​ថា​ ករណីឃាតកម្មនេះកេីតឡេីងកាលពីវេលាម៉ោង១២ថ្ងៃត្រង់​ ថ្ងៃទី៨​ ខែឧសភា​ ឆ្នាំ​២០២២​ ស្ថិតនៅភូមិមហាផល​ ឃុំឈានមុខ​ ស្រុកត្បែងមានជ័យ​ ខេត្តព្រះវិហារ​។ តាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា​ ជនរងគ្រោះ​ មិនដែលស្គាល់គ្នា​ ជាមួយនឹងជនល្មេីស​ ព្រមទាំងប្រពន្ធជនល្មេីសឡេីយ​ ។ នៅថ្ងៃកេីតហេតុជនរងគ្រោះបានជិះម៉ូតូអូសរ៉ឺម៉កតាមផ្លូវជាតិលេខ៦២​ ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេី​ លុះដល់មុខផ្ទះជនសង្ស័យ​ ដោយសារអាកាសធាតុក្តៅពេក​ ក៏បានឈប់ម៉ូតូ​ អង្គុយហូបចំណី​ ក៏ស្រាប់តែជនសង្ស័យបាញ់ចំពាមកៅស៊ូសំដៅមកជនរងគ្រោះតែមិនត្រូវ​ ពេលនោះជនរងគ្រោះក៏មិនចាប់អារម្មណ៍​ បានមួយភ្លែតក្រោយមក​ ក៏ស្រាប់តែឃេីញជនសង្ស័យ​ កាន់កាប់បិតខ្វែវទៅកាប់លេីជនរងគ្រោះ​ ពេលនោះជនរងគ្រោះ​ ក៏យកដៃរង​ ហេីយរត់ហៅគេអោយជួយ​ តែជនសង្ស័យនៅតែបន្តរត់តាមកាប់សម្លាប់ជនរងគ្រោះ​ រហូតដល់ស្លាប់តែម្តង​ ។ សមត្ថកិច្ច​មូលដ្ឋានបន្ថែមថា​ ជនសង្ស័យ​ជាមនុស្សសរសៃប្រសាទ​ នឹងប្រេីប្រាស់ថ្នាំសរសៃប្រសាទជាប្រចាំផងដែរ​ ។

មកដល់ពេលនេះជនសង្ស័យ​ត្រូវបានបញ្ជូនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រវិហារ​ ដេីម្បីសាកសួរ​នឹងមានចំណាត់ការតាមផ្លូវច្បាប់​ ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។