ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង រៀបចំពិធីអបអរសាទរ “ការប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន”

(ព្រៃវែង) :នារសៀលថ្ងៃព្រហស្បតិ៍ ទី១២ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរ “ការប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជា គ្រប់គ្រងកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរកម្ពុជា គ្រប់គ្រងកំចាត់មីន និងសង្រ្គោះជនពិការ នាពេលនេះ ដោយសារមីន ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងលោក លោកស្រីតំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ-អន្តរជាតិនានា ព្រមជាមួយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត លោកឧត្តមសេនីយ៍ ស្នងការ មេបញ្ជាការ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ (A) នៃសាលាខេត្តព្រៃវែង។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម  អភិបាល ខេត្ត  សូមសម្ដែងមនោសញ្ចេតនាសោមនស្សរីករាយ និងមាសមោទនភាពក្រៃលែងដោយបានទទួលនូវវត្តមានដ៏ប្រសើរឧត្តុងឧត្តម ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរកម្ពុជាគ្រប់គ្រងកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងប្រតិភូអមដំណើរជាតិ-អន្តរជាតិទាំងអស់ ដែលបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ការប្រកាសខេត្តព្រៃវែង ជាខេត្តអស់មីន នាពេលនេះ។

ជាមួយគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងវាយតម្លៃ ខ្ពស់ជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសន័រវេស្សរដ្ឋាភិបាល និងប្រជាជននៃប្រទេសហុងគ្រី  និងមជ្ឈមណ្ឌលជាតិស៊ីម៉ាក់ ជាមួយដៃគូអភិវឌ្ឍន៍ប្រទេសជាមិត្ត និងប្រតិបត្តិករជាតិ -អន្តរជាតិដទៃទៀត ដែលបានផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីបញ្ចប់វត្តមានគ្រាប់មីននៅក្នុងខេត្តព្រៃវែង។

ទន្ទឹមនឹងនេះ ឯកឧត្ដមអភិបាលខេត្ត សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រដល់ក្រុមការងាររបស់ឯកឧត្តម លី ធុជ ដែលបានសហការជាមួយរដ្ឋបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់បាន  យ៉ាងល្អប្រសើរក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ និងសូមវាយតម្លៃខ្ពស់ចំពោះវត្តមានពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមអបអរសាទរ ចំពោះខេត្តព្រៃវែងជាខេត្តអស់មីនដែលជាសិមិទ្ធផលសម្រេចបានជាប្រវត្តិសាស្រ្តជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារបោសសម្អាតមីន។

សារជាថ្មីម្តងទៀត ឯកឧត្ដម អភិបាលខេត្ត សូមជូនពរឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងប្រតិភូអមដំណើរជាតិ-អន្តរជាតិទាំងអស់នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ដោយសហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។