ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំពិភាក្សា ដេញថ្លៃភាសុីកំពង់ចម្លង ចំណតរថយន្ត និងកំពង់ផែ ក្នុងខេត្ត

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក អ៊ុំភឿន គុណវុឌ្ឍ អភិបាលរងខេត្ត តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួម
ដេញថ្លៃភាស៉ីកំពង់ចម្លង ចំណតរថយន្ត និងកំពង់ផែ ក្នុងខេត្តកំពង់ចាម មានការអញ្ជើញចូលរួមពីលោក លោកស្រីមន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរស្រុក មន្ត្រីជំនាញ និងម្ចាស់ក្រុមហ៊ុនដែលបានដាក់ពាក្យចូលរួមដេញថ្លៃ។

គួរបញ្ជាក់ថា៖ កំពង់ចម្លង ចំនួន០៤កន្លែង (កំពង់ចម្លងដំណាក់ព្រីង​,​ កំពង់ចម្លងកងតាណឹង-មាន់ដប់​,​ កំពង់ចម្លង អង្គបាន-កោះតូច និងកំពង់ចម្លងថ្លុកជ្រៅ-ស្វាយសាច់ភ្នំ ), និងចំណតរថយន្ត​ ០២កន្លែង (ចំណតរថយន្តពាមជីកង​, ននិងចំណតរថយន្តព្រៃទទឹង) និង កំពង់ផែ​ កំពង់ចាម ត្រូវបានដាក់ឲ្យដេញថ្លៃជាសាធារណៈ នៅព្រឹកនេះ។ ដោយឡែក​ ចំណតរថយន្ត និងកំពង់ផែ មិនបានដេញថ្លៃ ដោយត្រូវលេីកទៅដេញថ្លៃថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វិញ មូលហេតុ មិនមានអ្នកដាក់ពាក្យដេញថ្លៃ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។