ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យអំពីវឌ្ឃនស្ថានភាពនៃស្ថានីយ៍បូមទឹកវៃគោ ក្នុងស្រុកកោះសូទិន

(កំពង់ចាម) ៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ អាជ្ញាធរស្រុក ឃុំពាក់ព័ន្ធ ចុះពិនិត្យច្រាំងទន្លេ នៅភូមិពង្រលិច ឃុំពង្រ ស្រុកកោះសូទិន ដែលទើបនឹងសាងសង់រួច១០០ភាគរយ។

ជាមួយគ្នានោះ ឯកឧត្តមអឯកឧត្តម អ៊ុន ចាន់ដា អាជ្ញាធរមូលដ្ឋាន បានបន្តដំណើរចុះពិនិត្យស្ថានីយ៍បូមទឹក ប្រព័ន្ធធារាសាស្រ្តវ៉ៃកូ និងស្ថានភាពទឹកនៅចំណុចទ្វាទឹកប្រព័ន្ធធារាសាស្រ្តវ៉ៃកូ ស្ថិតនៅភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន។

ក្នុងឱកាសនៃការចុះពិនិត្យនោះ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរស្រុក ឃុំ និងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមថែរក្សាសមិទ្ធផលថ្មីនេះ ដើម្បីប្រើប្រាស់ជាប្រយោជន៍ដល់មនុស្សជំនាន់ក្រោយៗ និងបានណែនាំដល់លោកអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក លោកមេឃុំ ឲ្យបន្តការតាមដានស្ថានភាពអាកាសធាតុ និងផលប៉ះពាល់នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លើសពីនេះ ត្រូវត្រៀមលក្ខណៈជាស្រេច ដោយប្រើប្រាស់កម្លាំងសរុប មធ្យោបាយសរុប ដើម្បីត្រៀមឆ្លើយតប និងជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានជាយថាហេតុនូវគ្រោះមហន្តរាយក្នុងភូមិសាស្រ្តរបស់ខ្លួន៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *