ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ÷ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរ ទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅ ទីនោះ

(ភ្នំពេញ) :សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា ភរិយាខ្ញុំបានប្រាប់ខ្ញុំថាមានញាតិមិត្តយល់សប្តិឃើញថាបងប្រុសរបស់ខ្ញុំធ្វើដំណើរ
ទៅអាមេរិកជាមួយខ្ញុំដើម្បីការពារខ្ញុំនៅ
ទីនោះ។
នេះជាអបិយជំនឿតែខ្ញុំដូចជាជឿព្រោះ
ខ្ញុំក៏យល់សប្តិឃើញបងប្រុសខ្ញុំរហូត
៣យប់ក្នុងចំណោម៤យប់។
យប់ថ្ងៃ១១និងយប់ថ្ងៃ១២នៅម៉ោង២ភ្លឺ
ដូចគ្នាខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំដោយ
ស្លៀកពាក់ខោអាវធំយ៉ាងស្អាតដើរមក
ពិនិត្យក្នុងបន្ទប់ខ្ញុំហើយប្រាប់ខ្ញុំថា(សែនឯងហត់ណាស់ខិតខំសម្រាកឱយបាន
ច្រើន)។ខ្ញុំភ្ញាក់ឡើងក្រឡេករកមើល
គាត់មិនឃើញខ្ញុំស្រក់ទឹកភ្នែកនិងខំសម្រាកទៅវិញក្រែងបានឃើញគាត់មក
វិញតែសម្រាកមិនលក់សោះរហូតម៉ោង
ប្រហែល៥ភ្លឺទើបសម្រាកលក់ទៅវិញ។
ព្រឹកម៉ោង៥ថ្ងៃទី១៤ខ្ញុំយល់សប្តិឃើញបងប្រុសខ្ញុំម្តង
ទៀតហើយម្តងនេះឃើញគាត់ពាក់ចិញ្ចៀនពេជ្រនៅដៃខាងឆ្វេងនិងដៃ
ឆ្វេងនេះហើយដែលគាត់មកទាញភួយ
ដាស់ខ្ញុំឱយភ្ញាក់ពីដេកដោយនិយាយថា(សែនក្រោកឡើងទៅស្រុកយើងវិញ
ម៉ោង៨ចេញពីអូតែល)។ពេលខ្ញុំដឹងខ្លួន
ខ្ញុំគិតថាបងខ្ញុំពិតជានៅអាលោះអាល័យ
មកលើរូបខ្ញុំឬមកពីខ្ញុំគិតដល់គាត់ច្រើន
ពេកទើបធ្វើឱយខ្ញុំយល់សប្តិឃើញគាត់ញឹកញាប់បែបនេះ។
បងប្អូនយើងពិតមែនតែនៅស្ថានខុសគ្នា
តែយើងនៅជាមួយគ្នាជានិច្ច៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។