ព័ត៌មានជាតិ

អ្នកចម្រៀងផល្លិតកម្មថោនគ្រោះថ្នាក់ក្រឡាប់រថយន្តបណ្តាលអោយឪពុកនិងម្ដាយ តារាចម្រៀង សុវត្ថិ ធារិកា បាត់បង់ជីវិត(វីដេអូ)

(ព្រះវិហារ)  :ក្រុមគ្រួសារអ្នកចម្រៀងសុវត្ថិឌី ធារិកា ប្រចាំផលិតកម្មថោន បានជួបគ្រោះថ្នាក់ចចរាចរណ៍ នៅដងផ្លិតស្រុកឆែប ខេត្តព្រះវិហារ បណ្ដាលឱ្យបាត់បង់ជីវិតឪពុកនិងម្ដាយពីរនាក់។ចំណែកតារាចំរៀងនិងប្អូនប្រុសកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែក16មករា ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២២។


លោកវិរះសេនិយឯង ឈួ ឌីអធិការនគរបាលស្រុកឆែបបានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មានមនុស្សពីរនាក់បាត់បង់ជីវិត។លោកសុំមិនលម្អិតទេដោយសារជាប់រវល់ជួយសង្គ្រោះក្រុមគ្រួសារក្នុងករណីក្រឡាប់រថយន្ត។
ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុក្រុមគ្រួសារអ្នកចម្រៀងខាងលើនេះបានធ្វើដំណើរត្រឡប់ពីឃុំកំពង់ស្រឡៅខេត្តព្រះវិហារបន្ទាប់ពីបញ្ចប់ការចូលរួមច្រៀងនៅក្នុងកម្មវិធីសម្ពោធដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវការវេទិកាអុំទូក និងសំណង់សិល្បការផ្សេងៗ ដែលសាងសង់អស់ទឹកប្រាក់ចំនួន៦៥មុឺនដុល្លារ ជាប់ព្រំដែនកម្ពុជាឡាវ ស្ថិតក្នុងឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ ពិធីសម្ពោធនេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភពបានឱ្យដឹងទៀតថាគ្រោះថ្នាក់ចរាចរណ៍
បានបណ្តាលឲ្យឪពុក និងម្តាយ របស់សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរនាក់។ ចំណែកសុវត្ថិឌី ធារិកា និងប្អូនប្រុស រួមទាំងយាយបានផុតគ្រោះថ្នាក់ នៅក្នុងហេតុការណ៍ក្រឡាប់រថយន្តធ្លាក់ចូលប្រឡាយទឹក
មូលហេតុយ៉ានោះមិនទាន់ដឹងច្បាស់នៅលើយទេ ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។