ព័ត៌មានជាតិ

កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបង ចុះបង្ក្រាប ឃាត់ខ្លួនជនសង្ស័យម្នាស់ជំនាញ់លួចទ្រព្យសម្បត្តិនៅតាមលំនៅដ្ធាន នៅក្រុងបាត់ដំបង (វីដេអូ)

(បាត់ដំបង) :លោកវរសេនីយ៍ឯក ឈឿន គឹមសុង ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ លោក​ វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ព្រមទាំង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ពី​ ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ នៅ​ថ្ងៃទី​ ១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេលា​ម៉ោង​ ០១:២៩​ នាទី​ រំលង​អាធ្រាត្រ​ នៅ​ចំណុច​ភូមិ​វត្តគរ​ សង្កាត់​វត្តគរ​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ លួចមានស្ថានទម្ងន់ទោស​​ (​ កាត់​ ត​ ខ្សែ​ភ្លេីង​យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ចំនួន​០១​ នាក់​ ឈ្មោះ​ ភាព​ សុផៃ​ ភេទ​ប្រុស​ អាយុ​ ៤៦​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ស្លាកែត​ សង្កាត់​ស្លាកែត​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ ។

👉 នៅ​ថ្ងៃទី​ ១៨​ ខែ​ ឧសភា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ប្រហែល​ ០១:០០​ នាទី​ នៅ​ចំណុច​ភូមិ​ជ្រៃកោង​ សង្កាត់​ ស្លាកែត​ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង​ ជនសង្ស័យ​ខាងលើ​បាន​ធ្វេី​សកម្មភាព​ ចូល​ក្នុង​ផ្ទះ​ដើម្បី​ លួច​យក​ម៉ូតូ​ (​ កាត់​ ត​ ខ្សែ​ភ្លេីង​ )​ ម៉ាក​ហុងដា​ Zoomer X ស៊េរី​ឆ្នាំ​ ២០១៧​ ចំនួន​ ០២គ្រឿង​ ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ ទូច​ និស្ស័យ​ ភេទ​ប្រុស​ អាយុ​ ២៩​ ឆ្នាំ​ មានទីលំនៅ​ ផ្ទះ​លេខ​១៩​ ក្រុម​ទី​ ០២​ ភូមិ​ជ្រៃកោង​ សង្កាត់​ស្លាកែត​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​ រួច​ក៏​ជិះ​គេច​ខ្លួន​ដល់​ចំណុច​ខាង​លេី​ទេីប​កម្លាំង​យេីង​ធ្វេីការ​ឃាត់ខ្លួន​បាន​។

 

ា📍 វត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ ម៉ូតូ​ម៉ាក​ HONDA Zoomer X ពណ៌​ ក្រហម​ ស​ ស៊េរី​ឆ្នាំ​ ២០១៧​ ពាក់​ស្លាកលេខ​ បាត់ដំបង​ 1AD-6764​ (​ ជារបស់​ជនរងគ្រោះ​ )​
– ម៉ូតូ​ម៉ាក​ HONDA Zoomer X ពណ៌​ បៃតង​ ស​ ស៊េរីឆ្នាំ​ ២០១៧​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AB-៧៣៣២(​ ជា​របស់​ជនរងគ្រោះ​ )​
-​ មេសោរ​ ចំនួន​ ០១
-​ តួណឺវីស​ ចំនួន​ ០១​
-​ ដង្កាប់​ ចំនួន​ ០១​
-​ កូន​សោរ​ចំនួន​ ០៦​

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។