ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ÷ប្រជាធិបតេយ្យរស់ក្រោមម្លប់នៃសន្តិភាព

(ភ្នំពេញ) :ឯកឧត្តម ហ៊ុន ម៉ានីប្រធានគណ:កម្មការទី៧នៃរដ្ធសភា​ និងជាប្រធានសហព័ន្ធយុវជនកម្ពុជា ក្រោមម្លប់នៃសន្តិភាព ថ្ងៃនេះ ប្រជាជនកម្ពុជាដែលគ្រប់អាយុបោះឆ្នោត បានចេញដំណើរទៅតាមមូលដ្ឋានរៀងៗខ្លួន ធ្វើចលនាឃោសនាគណបក្ស ដែលខ្លួនគាំទ្រ។ នេះមិនត្រឹមតែជាសេរីភាពបុគ្គល ប៉ុន្តែជាការសរបញ្ជាក់ពីលំនឹងប្រជាធិបតេយ្យ ដែលកម្ពុជាខ្លួនឯង ប្រឹងប្រែងបណ្តុះ និងទទួលបានផ្លែផ្កានៅពេលនេះ។ ខ្ញុំសូមជូនពរឲ្យដំណើរការនៃយុទ្ធនាការនេះ ប្រព្រឹត្តិទៅដោយជោគជ័យ ក្នុងភាពថ្លៃថ្នូរ និងដើម្បីអនាគតកម្ពុជាតែមួយ។

សម្រាប់ខ្ញុំ ខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ថ្ងៃនេះ ខ្ញុំក៏បានចេញដំណើរទៅមូលដ្ឋានដើម្បីធ្វើការឃោសនាពីគោលនយោបាយបក្សជូនដល់ប្រជាពលរដ្ឋយើងដែរ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ថ្លែងអំណរគុណ ដល់សមាជិកយើងគ្រប់រូប ដែលបានដាក់ការជឿជាក់មកលើបក្សប្រជាជនកម្ពុជា ជារៀងរហូតមក ហើយក៏សូមជូនពរឲ្យសមាជិកយើងគ្រប់រូប ដែលចូលរួមក្នុងយុទ្ធនាការនេះ បានប្រកបដោយភាពជោគជ័យ និងសុខសុវត្ថិភាព។

ជយោ គណបក្សប្រជាជនកម្ពុជា!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។