ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដូនពេញ ចុះបង្រ្កាបទីតាំងអាជីវកម្ម យីហោ ដាយមិន ម៉ាស្សា(Daimond Massage) ដែលមានតម្រុយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្ម

(ភ្នំពេញ) ÷នៅរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៤:០០ ដោយមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រុមការងារចម្រុះ ដឹកនាំដោយ លោក ម៉ម វាសនា ប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ និងលោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង ចុះបង្រ្កាបទីតាំងអាជីវកម្ម យីហោ ដាយមិន ម៉ាស្សា(Daimond Massage) ស្ថិតនៅផ្ទះលេខ៤៨C ផ្លូវលេខ ២២២ ភូមិ៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅពេលចុះមកដល់ទីតាំងខាងលើនេះ ក្រុមការងារចម្រុះបានពិនិត្យឃើញជាក់ស្ដែង ឃើញថាទីតាំងត្រូវបានបិទទ្វារ និងមានឈ្មោះ សេង ហុកសុខរស្មី ភេទប្រុស ជាអ្នកមើលការខុសត្រូវទីតាំងទាំងមូល និង បានសហការជាមួយកម្លាំងចម្រុះ ឱ្យចូលធ្វើការត្រួតពិនិត្យក្នុងទីតាំង រកឃើញវត្ថុតាងមួយចំនួនរួមមាន៖ ស្រោមអនាម័យ និងទឹករំអិល មួយចំនួន ដហូត កុំព្យូទ័រ០១គ្រឿង Printer ០១គ្រឿង , DVR ម៉ាក Hikvision០១គ្រឿង Tablet ម៉ាកSamsung០១គ្រឿង -ទូរស័ព្ទម៉ាកOppo ពណ៌ខ្មៅ០១គ្រឿង និងកាបូបដៃពណ៌ខ្មៅ (របស់ឈ្មោះ សេង ហុកសុខរស្មី) បញ្ជីចំណូល ចំនួន០៣ក្បាល និង ឯកសារមួយចំនួន។

ដោយពិនិត្យឃើញថា អាជីវកម្មខាងលើល្មើសនឹងវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល តាមរយៈលិខិតលេខ ១៦៧សជណ.អរហ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍ និងដោយពិនិត្យឃើញជាក់ស្ដែងនូវវត្ថុតាងខាងលើ (ពិសេស ស្រោមអនាម័យ និងទឹករំអិល) ដែលមានតម្រុយសង្ស័យថាជាប់ពាក់ព័ន្ធនឹងអំពើសញ្ចារកម្មនោះ ក្រុមការងារចម្រុះសម្រេចចាប់យកវត្ថុតាងខាងលើ និងបិទទីតាំងអាជីវកម្មនេះជាបណ្ដោះអាសន្ន ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។