ព័ត៌មានជាតិ

យុទ្ឋធានាការដង្ហែរគណៈបក្សនយោបាយ ឃោសនា រកសម្លេងឆ្នោត របស់គណៈនិមួយៗបានចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី២១ខែឧសភា ឆ្នាំ២០២២

(ព្រះវិហារ) : សកម្មភាពធ្វើយុទ្ឋនាការ ឃោសនាបោះ
ឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅក្នុងខេត្ត
ព្រះវិហារ បានចាប់ផ្តើមធ្វើលើងកាលពីព្រឹកថ្ងៃទី២១
ខែឧសភា ឆ្នាំ២០២២ក្នុងនោះយើងសង្កេតឃើញថា
មានតែគណៈបក្សប្រជាជនមួយគត់ ដែលបានរៀបចំ
ក្បួនដង្ហែរនៅគ្រប់ទាំង51ឃុំសង្កាត់ ចំណែកគណៈបក្សនយោបាយចំនួន8ទៀតមិនមានធ្វើសកម្ម
ភាពហែរក្បូនឃោសនារកសម្លេងឆ្នោតលើយ ។

នៅក្នុងពីធីបើកយុទ្ឋនាការឃោសនារកសម្លេងឆ្នោត
ឯកឧត្តម មាស សុភា ប្រធានក្រុមការងារគណៈបក្ស
ប្រជាជនចុះជួយខេត្តព្រះវិហារ បានជួបសំណេះសំ
ណាលជាមួយសមាជិកសមាជីការគណៈបក្សប្រជា
ជនសង្កាត់កំពង់ប្រណាក សង្កាត់ប៉ាលហាល ក្រុង
ព្រះវិហារ ខេត្តព្រះវិហារ ឯកឧត្តមបានថ្លែងអោយដឹង
ថា ការបោះឆ្នោតជ្រើសរើសក្រុមព្រឹក្សាឃុំសង្កាត់ មានសារះសំខាន់ណាស់សម្រាប់ប្រជាជនយើង ដែលធានាលើកកម្ពស់លទ្ឋិប្រជាធឹបតេយ្យ នឹងសិទ្ឋ
សេរីភាពរបស់ប្រជាជន តាមគន្លងនិតិរដ្ឋ ដើម្បីលើក
កម្ពស់ការស្តាអភវឌ្ឍន៍មូលដ្ឋាន នឹងធ្វើអោយប្រជា
ជនបានរសនៅសុខដមរមនាក្រោមម្លប់សន្តិភាព នឹង
ការអភិវឌ្ឍន៍លើគ្រប់វិសយ័ ។

សូមបញ្ជាក់ជូនផងដែរថា ខេត្តព្រះវិហារ មាន8ក្រុង
ស្រុក 51ឃុំ សង្កាត់ 250ភូមិ ប្រជាពលរដ្ឋចុះឈ្មោះ
បោៈឆ្នាតមានចំនួន143494 ក្នុងនោះភូមិឧប្បសម្ពន្ឋ័
7 ការិយាបោះឆ្នោត49 មានគណៈបក្សនយោបាយ
ដែលបានចុះបញ្ជីមានចំនួន9គណៈបក្ស រួមមាន គណៈបក្សប្រជាជន គណៈបក្សភ្លើងទៀន គណៈបក្ស
ហ្វុនសុិនបុិច គណៈបក្សខ្មែររួមរួមជាតិ គណៈបក្ស សញ្ជាតកម្ពុជា គណៈបក្សខ្មែរស្រលាញ់ជាតិ គណៈ
បក្សប្រជាធឹបតេយ្យមូលដ្ឋាន គណៈបក្សយុវជនកម្ពុ
ជា នឹងគណៈបក្សកែទម្រង់កម្ពុជា ។

ដោយ លោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។