ព័ត៌មានជាតិ

ខ្សឹបដាក់ត្រចៀក មានទីតាំងជល់មាន់ និងអាប៉ោងនៅភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ កំពុងដំណើរការប្រជែងនិងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់

កំពង់ចាម : មុននេះបន្តិចមានសេចក្តីរាយការណ៍មកថា មានល្បែងបញ្ជល់មាន់ និងអាប៉ោង របស់ លោក វ៉ាន់ បានផ្ដូទីតាំងនៅចំណុចក្នុងភូមិអណ្ដូងស្វាយ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កំពុងបើកដំណើរការលេងយ៉ាងសុខស្រួល ប្រជែងនិងយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលម្ចាស់ង្វៀនត្រូវបានគេស្គាល់ថា ឈ្មោះ វ៉ាន់។
សេចក្តីរាយការណ៍ដដែលបានអោយដឹងថា សម្រាប់គូរប្រកួតនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ គឺជាគូរពិសេសមានការណាត់ប្រកួតភ្នាល់ដាក់លុយ ស៊ីសងចាញ់ឈ្នះលក្ខណៈទ្រង់ទ្រាយធំ ដែលមានក្រុមអ្នកញៀនល្បែងកីឡាបក្សី ហើយនិងអាប៉ោងមកពីគ្រប់ទិសទីទៀតផង។
សេចក្តីរាយការណ៍ខាងលើនេះ ចាត់ទុកជាការជម្រាបជូនដល់ អាជ្ញាធរខេត្ត និង លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត ដើម្បីចាត់វិធានការចុះបង្ក្រាប រក្សាសន្តិសុខ សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈក្នុងមូលដ្ធាន នាឪកាសយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់បានចាប់ផ្តើម។ សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។