ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែន សុវណ្ណនី់ អញ្ជើញចូលរួមពិធីប្រគល់វិញ្ញាបនបត្របញ្ជាកការសិក្សាភាសាបារាំងកំរឹតA1-B1

(ភ្នំពេញ) ÷នាល្ងាចថ្ងៃព្រហស្បតិ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព​ បានអញ្ជើញចូលរួមប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាភាសាបារាំងកំរឹតA1-B1 ក្រោមអធិបតីភាពលោកជំទាវ
អេវ៉ា ង្វៀន ប៊ិញ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ។

អង្គភាពដែលទទួលបានជោគជ័យលើភាសាបារាំងរួមមានៈ
១ មជ្ឈមណ្ឌលជាតិ សិស្សចំនួន២២នាក់ បានប្រឡងជាប់ចំនួន១៤នាក់ស្មើរនិង៦៣.៦៣%
២ សាកលវិទ្យាល័យការពារជាតិ សិស្សចំនួន ១២នាក់បានទទួលជោគជ័យចំនួន0៣នាក់ ស្មើរនិ១២%
៣ វិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលនៃកងយោធពលខេរភូមិន្ទ សិស្សចូលរួមចំនួន២២នាក់ បានប្រឡងជាប់កំរឹតA1-B1ចំនួន២០នាក់ស្មើរនិង៩០.៩០%។
៤ សាលានាយទាហានសកម្មសិស្សចំនួន២៣បានប្រឡងជាប់ចំនួន១៦នាក់ ស្មើរនិង៦៩.៥៦%ស្មើរនិង៦៣.៦៣%

លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការសិក្សាភាសាបារាំង បើទោះបីជា បរិបទនៃការសិក្សាភាសាបារាំងក្នុងកំឡុងពេលនៃវិបត្តិ ខូវីតក៍ដោយ ក៍សិក្ខាកាមទាំងអស់បានយកចិត្តទុកដាក់ប្រឹងប្រែងរៀនសូត្ររហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរលើសពីការរំពឹងទុក។

លោកជំទាវបានកត់សំគាល់ថា៖ ភាសាបារាំងនៅតែជាអតិភាពក្នុងការចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ជាពិសេសយោធិនជានារីដែលមជ្ឈមណ្ឌលជាតិបានកំពុងតែបណ្តុះបណ្តាលជាក់ស្តែងស្រាប់ មិនត្រឹមតែប៉ុណ្ណុះផ្នែកវិទ្យាសាស្រ្តសុខាភិបាលក៍សំខាន់ណាស់ផងដែរ សម្រាប់នាយទាហាន ដែលមានបំណងទៅបំពេញកម្មសិក្សា នៅប្រទេសបារាំង។

លោកជំទាវបានស្ញើចសរសើ និងលើកទឹកចិត្ត សូមអោយសិក្ខាកាមភាសាបារាំងទាំងអស់ខិតខំរៀនបន្តរទៀតពីព្រោះមានបេសកកម្មជាច្រើនកំពុងរង់ចាំអ្នក ដែលមានមជ្ឈមណ្ឌលជាតិជាសក្ខីកម្មស្រាប់ ក្នុងការបំពេញបេសកកម្មរក្សាសន្តិភាព ក្នុងក្រខណ្ឌ័អង្កការសប្រជាជាតិ លើទឹកដីនិយាយភាសាបារាំងក្នុងតំបន់អាហ្រ្វិក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។