ព័ត៌មានជាតិ

ក្រុមហ៊ុនដោនរងការចោទប្រកាន់ថា បានប្រមូលឈើចេញពីព្រៃការពារគូលែនព្រហ្មទេញនឹងព្រៃ ព្រះរការ ចូលក្រុមហ៊ុន សូមសមត្ថកិច្ចចាត់វិធានការផង!

(ព្រះវិហារ) :ក្រុមហ៊ុន ដោន បានរងនៅការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានប្រមូលឈើចេញពីព្រៃការពារ គូលែនព្រហ្មទេពនឹងព្រៃព្រះរការ ចូលក្រុមហ៊ុន ប្រភេទ ឈើលេខ1 ផ្ចឹក ស្រឡៅ ត្រាច នឹងឈើលេខ2 ឈើទាលផ្តៀករួចបំ
លែងទៅជាឈើស្របច្បាប់ កាត់ប៉េសេ (PC)លើក
លើងយកលក់នៅតាមបណ្តាលខេត្ត នានានៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

ជាក់ស្តែងនៅវេលាម៉ោង10យប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២
មានរថយន្តម៉ាកវេអង (V1 ) ចំនួន3គ្រឿងដឹកឈើ
ពេញប្រៀបចេញពីក្រុមហ៊ុនដោន នៅចំណុចភូមិព្រីងធំ ឃុំព្រីងធំ ស្រុកជាំក្សាន្ត តាមបណ្តោយផ្លូវជាតិ
លេខ62 មកដល់ត្រង់ចំណុចភូមិចំការស្រម៉ូវ ត្រូវ
បានសមត្ថកិច្ចរដ្ឋបាលព្រៃឈើត្បែងមានជយ័ សហការជាមួយអាវុធហត្ថក្រុង ឃាត់បាន1គ្រឿងដើម្បីត្រួតពិនិត្យ ចំណែក2គ្រឿងទៀតមិនឈប់អោយត្រួតពិនិត្យទេ នៅក្នុងប៉េសេ មានឈើសរុបចំនួន17ម៉ែត្រគុប កំពង់ពីបាទទ្រុង1ម៉ែត្រ តែឈើផ្ទុក
ក្នុងឡានពេញដល់ដំបូលលើ យ៉ាងតិចប៉ផុត25មែត្រ
គុប បន្ទាប់ពីត្រួតពិនិត្យ រថយន្តត្រូវបានសមត្ថកិច្ចអញ្ញាតអោយបន្តដំណើរទៅមុខទៀត ។

សូមបញ្ជាក់ជូនផងដែរថា ក្រុហ៊ុនដោន ត្រូវបានទទួលសិទ្ឋដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនឹងប្រ
មូលផលអនុផលពីដីសម្បទានដើម្បីពន្ឋសួយសាជូន
រដ្ឋ តែអ្វីដែលចំឡែកនោះ ឈើនៅក្នុងដីសម្បទាន
បានអស់យូឆ្នាំមកហើយ ឈើដែលក្រុមហ៊ុនដោន
កំពង់ដឹកជញ្ជូនលើងប្រេះផ្លូវជាតិលេខ62នោះជាឈើដែលក្រុមហ៊ុនអនុវត្តន៍វិធីកន្ទេលធំបន្លំដេក គឺ
ប្រមូលឈើអនាធឹបតេយ្យចេញពីព្រៃការពារគូលែន
ព្រហ្មទេព នៅចំណុច ឃុំយាង នឹងព្រៃការពារ ព្រះការ ចំណុចក្បាលដំរី របុញ ស្ថិតក្នុងឃុំមរកត់ ភូមិត្មាត
ប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន ខេត្ត
ព្រះវិហារ ។

ប្រជាពលរដ្ឋនៅភូមិរបុញ ឃុំមរកត់ ឃុំយាង នឹងភូមិ
ត្មាប៉ើយ ភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត
បានរាយការណ៍មកថា ជារៀនរាល់ថ្ងៃគេតែងសង្កេត
ឃើញមេការដើរប្រមូលទិញឈើអនាធិបតេយ្យពី
ប្រជាពលរដ្ឋនៅចំណុចខាងលើដឹកចូលមកស្តុកទុក
ក្នុងក្រុមហ៊ុន ដោយពុំមានសមត្ថកិច្ចណាមួយរំខាន
ដល់ការដឹកជញ្ជូនឈើខុសច្បាប់នេះលើយ ។

លោក យ៉ាន់ ប៊ុនសឿង នាយកព្រៃព្រះរការ បានអះ
អាងថា មិនមានឈើខុសច្បាប់ដឹកចេញពីចំណុចក្បាលដំរី នឹងភូមិរបុញលើយ លោកថា កូនចៅរបស់
លោកនៅក្បាលដំរីចំនួន2ក្រុម បើសិនជាមានដឹក
ឈើចេញពីចំនុចខាងលើមែនចាំលោកសួទៅកូនចៅ
លោក ។

លោក ឃាង វិរិ នាយកដែនជម្រកសត្វព្រៃគូលែន
ព្រហ្មទេព មិនអាចសុំការបញ្ជាក់បកស្រាយបានទេ
ដោយសាទូរសព្ទ័ខលមិនចូល ។

លោក ញាណ សុខជា តំណាងក្រុមហ៊ុនដោន មិន
អាចសុំការបកស្រាយបានទេ ដោយសាគ្មានប្រភព
ទំនាក់ទំនង ។

លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រះ
វិហារ បានអោយដឹងថា ក្រុមហ៊ុនដោនមានស្តុកឈើ
ជាង1000ម៉ែត្រគុនមែន កំពង់ត្រៀមកាត់ប៉េសេរ
(PC) ដើម្បីដឹកចេញពីក្រុមហ៊ុន ។

ពាក់ពន្ឋ័នឹងបទល្មើសព្រៃឈើខាងលើនេះ មហាជន
សូមសំណូមពរទៅឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល
ខេត្តព្រះវិហារ មេត្តាអន្តរាគមន៍មកសមត្ថកិច្ចក្រោម
ឱវ៉ាត ជួយរិតបន្តឹងនឹងបង្ក្រាបបទល្មើសព្រៃឈើអោយមានប្រសិទ្ឋភាពផង ។

ដោយ ឆៅ សុខុំ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។