ព័ត៌មានជាតិ

រថយន្តដឹកឈើជើងខ្លាំងរបស់មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅធី (ពុករលួយ ) ត្រូវបានកម្លាំង សង្កាត់ ផ្នែក រដ្ឋបាលព្រៃឈើរវៀងបង្ក្រាប!

(ព្រះវិហារ) : កាន់តែក្តៅដូចបាយពុះ ក្រោយពីមានប្រតិកម្មពីសំណាក់ លោក វុធ សាវី ព្រះរាជអាជ្ញារង
នឹងជាអ្នកនាំពាក្យអមសាលាដំបូងខេត្តព្រះវិហារ ស្តី
ពីក្រុមឈ្មួញមួយចំនួនតូចយកឈ្មោះរបស់លោក ទៅកាងបទល្មើសដឹកឈើខុសច្បាប់ លោក វុធ សាវី
បានអោយដឹងថា មានក្រុមឈ្មួញទុចរិតមួយចំនួន បានយកឈ្មោះរបស់លោកទៅប្រព្រិតរកសុីបទល្មើសខុសច្បាប់នឹងបានធ្វើអោយមហាជនមួយចំនួន មានការយល់ច្រលំមកលើរូបលោក លោក
វុធ សាវី បានបញ្ជាក់យ៉ាងច្បាស់ថា រូបលោកមិន
ដែលមានបងប្អូនឬសាច់ញាតរកសុីបទល្មើសព្រៃ
ឈើខុសច្បាប់លើយ លោកថា ត្រឹមអាហាហូបចុក
1ថ្ងៃ3ពេលនឹងរបស់ប្រើប្រាស់មួយចំនួន លោកអាច
មានសមត្ថភាព មិនបាច់ទៅរកសុីរបរខុសច្បាប់លើយ
ជាមួយគ្នានោះផងដែរ លោក វុធ សាវី បានស្នើសុំ
អោយលោកប្រធានមន្ទីរបរិស្ថានខេត្ត នឹងលោក នួន
សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើ បង្ក្រាបបទល្មើស
ព្រៃឈើអោយប្រសិទ្ឋភាពផង នឹងបានស្នើដល់អ្នក
សាព័ត៍មានអោយជួយតាមដាននឹងប្រម៉ាញ់រូបភាព
រួចរាយការណ៍ជូនលោកទោះពេលណាឬម៉ោងណា
ក៍ដោយ លោកនឹងមានចំណាត់ការអោយមានប្រ
សិទ្ឋភាព ។

លោក ស៊ុំ សុវុត្ថា នាយផ្នែករវៀង បានអោយដឹងថា
ក្រោយពីទទួលបានបទបញ្ជាពីលោកប្រធានមន្ទីរ
កសិកម្មនឹងបទបញ្ជារបស់លោក នួន សុខុម នាយ
ខណ្ឌ័រដ្ឋបាលព្រៃឈើព្រះវិហារ លោកបានចាត់មន្ត្រី
ជំនាញក្រោមឱវ៉ាតចុះទៅដល់ចំនុចភូមិកោះកំពង់លួង
ឃុំរស្មី ស្រុករៀង ខេត្តព្រះវិហារ នៅវេលាម៉ោង12
នឹង32នាទីថ្ងៃទី01 ខែមិថុនា កម្លាំជំនាញបានជួបរថ
យន្តដឹកឈើរបស់មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ហៅ (ធី
ពុករលួយ ) ពេលនោះកម្លាំងជំនាញបានធ្វើសញ្ញា
បញ្ជាអោយរថយន្តឈប់ តែរថយន្តដឹកឈើនេះបាន
បន្ថែមល្បឿនទៅមុខ តែកម្លាំងជំនាញបានយករថយន្តពាំងពីមុខទើបរថយន្តដឹកឈើនេះព្រមឈប់ លោក
ស៊ុំ សុវុត្ថា បានបន្តអោយដឹងថា ការចុះបង្ក្រាបរថយន្ត
ដឹកឈើរបស់ឈ្មួញជើងខ្លាំងខាងលើ ប្រឈមនឹងហានិភយ័ណាស់ ប្រឈមដល់អាយុជីវិតទៀតផង ពេលខ្លះត្រូវរថយន្តដឹកឈើកៀរធ្លាក់ផ្លូវក៍មាន លោ
កបានសំណូមពរទៅដល់កងកម្លាំងប្រដាប់អាវុធសូម
ចូលរួមសហការជាមួយកម្លាំងជំនាញផង បើពឹកផ្អែក
លើកម្លាំងជំនាញមិនអាចបង្ក្រាបបទល្មើសមានប្រសិទ្ឋភាពលើយ ។

មេឈ្មួញឈ្មោះ ព្រុំ វុទ្ឋី ជាមេឈ្មួញជើងខ្លាំងប្រចាំ
ខេត្តព្រះវិហារ ជាង10ឆ្នាំមកហើយ មិនសូវមានសមត្ថកិច្ចណាហ៊ានបង្ក្រាបរថយន្តដឹកឈើរបស់គេលើយ ព្រមទាំងប្រមាថ
ជេបញ្ចោមើលងាយដល់អ្នកសាព័ត៍មានណាដែលហ៊ានតាមប្រម៉ាញ់ឬរាយការណ៍ដល់សមត្ថកិច្ចពីការ
ដឹកឈើល្មើសច្បាប់របស់គេ ។

សូមបញ្ជាក់ជូនផងដែរថា នៅមានមេឈ្មួញជើងខ្លាំង
ផ្សេងៗជាច្រើនទៀត ដែលកំពង់ធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកជយ័សែននឹងស្រុករវៀង យកទៅលក់អោយដេប៉ូចែអូននៅខេត្តកំពង់ធំ ក្នុង
នោះមានមេឈ្មួញឈ្មោះខ្លា ក៍មិនណយដែរ ដោយ
សាមេឈ្មួញឈ្មោះខ្លានេះ មានលោកឧត្តមសេនិយ៍
ផ្កាយ1កាងពីក្រោយ មហាជនរង់ចាំមើលថា តើសមត្ថកិច្ចហ៊ានបង្ក្រាបរថយន្តដឹកឈើឈ្មោះខ្លានេះដែរ
ទេ តែមួយរយះនេះមិនទាន់មានសកម្មភាពទេ រថយន្ត
ដឹកឈើមេឈ្មួញឈ្មោះខ្លា នេះ ។

វត្ថុតាងមានឈើនឹងរថយន្ត ត្រូវបានរឹបអូសយកមក
រក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ដើម្បីចាត់
ការបន្តទៅតាមនិតិវិធីច្បាប់ ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។