ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ អញ្ជើញចុះសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីចូលរួមបោះឆ្នោតឆាប់ៗខាងមុខនេះ ​ក្រុងព្រៃវែង

(ព្រៃវែង) :ក្នុងអំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង​ បានអញ្ជើញចុះសួរសុខទុក្ខ និងបង្រៀនពីការគូសសន្លឹកឆ្នោតក៏ដូចជាការត្រៀមឯកសារពាក់ព័ន្ធនានា តាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីចូលរួមបោះឆ្នោតឆាប់ៗខាងមុខនេះ ស្ថិតនៅសង្កាត់តាកោ​ ក្រុងព្រៃវែង​ ខេត្តព្រៃវែង​។

ឆ្លៀតឱកាសនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូបដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងបានគាំទ្រដោយបានបញ្ជាក់ថានិងអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋានរបស់ខ្លួននាពេលឆាប់ៗខាងមុខនេះ។

សារជាថ្មីម្តងទៀត ឯកឧត្តម ក៏បានស្នើឱ្យបេក្ខជនក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ខិតខំបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែសកម្ម និងល្អប្រសើរថែមទៀត សម្រាប់ភាពសុខសាន្ត និងភាពរីកចម្រើនក្នុងមូលដ្ឋានរបស់ខ្លួន និងបានស្នើឱ្យមានការចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន និងសម្បូររុងរឿងទ្វេរឡើង។សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។