ព័ត៌មានជាតិ

ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ នូវគម្រោងអភិវឌ្ឍន៍ សួនបណ្ដុំហគ្រាសធុនតូច និងមធ្យម វើលដ៍ប្រ៊ីដ

(ខេត្តកណ្ដាល) ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាលអញ្ជើញចូលរួមក្នុង ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ជាផ្លូវការ នូវគម្រោងអភិវឌ្ឍន៍ សួនបណ្ដុំហគ្រាសធុនតូច និងមធ្យម វើលដ៍ប្រ៊ីដ i4.0 របស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ កូអិលធីឌី ស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ។

គម្រោងនេះមានទីតាំងស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល ហើយនៅជាប់គម្រោងលំនៅឋាន តម្លៃសមរម្យ ទីក្រុងរណបសិរីមង្គល ជិតគម្រោងអាកាស យាន្តដ្ឋានអន្តរជាតិភ្នំពេញថ្មី និងនៅក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ ។ គម្រោងនេះគឺត្រូវបានចាត់ទុកថាជា គម្រោងបណ្ដុំសហគ្រាស ធុនតូច និងមធ្យម ដែលជាដំណោះស្រាយយុទ្ធសាស្រ្ត ប្រកបដោយនវានុវត្តន៍ សម្រាប់ការអភិវឌ្ឍន៍វិស័យ ឧស្សាហកម្ម និងសហគ្រាសធុនតូចនិងមធ្យមនៅក្នុងប្រទេសកម្ពុជា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។