ព័ត៌មានជាតិ

ជនសង្សយ័ចំនួន2នាក់រួមទាំងវត្ថុតាង ត្រូវបានសមត្ថ កិច្ចនគរបាលស្រុកជយ័សែន ឃាត់ខ្លួន យកមកសាក សួ !

(ព្រះវិហារ) ជនសង្សយ័ចំនួន2នាក់ ដែលធ្លាប់ធ្វើសកម្ម
ភាពលួចយ៉ាងសកម្មនៅក្នុងស្រុកជយ័សែននឹងស្រុក
គូលែន ត្រូវបានសមត្ថកិច្ចស្រុកជយ័សែន សហការ
ជាមួយកម្លាំងនគរបាលស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹង
ត្រែង ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាននៅចំនុចភូមិ
អន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង យកមក
សាកសួរ ជនសង្សយ័ទី1 ឈ្មោះ ឆុយ ឆៃ ភេទប្រុស
អាយុ38ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង
ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ទី2 មានឈ្មោះ បាន
រដ្ឋា ភេទប្រុស អាយុ 27ឆ្នាំ មានទីលំនៅភូមិច្រាច់
ឃុំច្រាច់ ស្រុកជយ័សែន ខេត្តព្រះវិហារ វត្ថុតាងមាន
ម៉ូតូកែឆ្នៃម៉ាក វេវ អាល់ហ្វា ចំនួន2គ្រឿង គ្មានស្លាក
លេខ រថយន្តម៉ាក តូយ៉ូតា បាឡែនពណ៍កណ្តុរប្រមេ
ស ស្លាកលេខ តាកែវ 2A 0907 ចំនួន1គ្រឿង ។

លោកវិរះសេនិយ៍ឯក រិទ្ឋ សូណា អធិការនគរបាល
ស្រុកជយ័សែន បានអោយដឹងថា ដោយមានការ
សម្របសម្រួលពីសំណាក់ឯកឧត្តម ទី សុវណ្ណថាល់
ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ នឹងមាន
ការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនិយ៍
ទោស សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិ
ហារ បញ្ជាអោយលោកដឹកនាំកម្លាំងចុះស្រាវជ្រាវ
បន្ទាន់រហូតដល់កំណត់មុខសញ្ញាបានរហូតឈាន
ទៅដល់ឃាត់ខ្លួនជនសង្សយ័ចំនួន2នាក់យកមកសាកសួនៅអធិការនគរបាលស្រុកជយ័សែន នៅចំ
ពោះមុនសមត្ថកិច្ច ជនសង្សយ័បានសារភាពថា ខ្លួន
ពិតជាបានធ្វើសកម្មភាពលួចពិតប្រាកដមែន ។

ជនសង្សយ័ចំនួន2នាក់ រួមទាំងវត្ថុតាងមានម៉ូតូចំនួន
2គ្រឿង រថយន្តចំនួន1គ្រឿង ត្រូវបានចាត់បញ្ជូន
មកស្នងការនគរបាលខេត្តព្រះវិហារ ដើម្បីការបន្ត
ទៅតាមនិតិវិធីច្បាប់ ។
លួចគេបានគ្រាន់ នៅពេលសមត្ថកិច្ចទាន់ ជាប់ខ្នោះ

ដោយលោក ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។