ព័ត៌មានជាតិ

ប្ដីជាមន្ត្រីយោធា បាញ់សម្លាប់ប្រពន្ធ ព្រោះភ្លើងប្រច័ណ្ឌ នៅសង្កាត់ចាក់អង្រែក្រោម រួចបាញ់ខ្លួនឯងតែមិនផ្ទុះ!

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានគេស្គាល់ថាជាមន្ដ្រីយោធា បានយកកាំភ្លើងបាញ់ប្រហារប្រពន្ធ បណ្ដាលឲ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍ជំហ៊ានដំបូង បានឲ្យដឹងថា មូលហេតុនៃអំពើបាញ់ប្រហារពីសំណាក់មន្ដ្រីយោធាជាប្ដីទៅលើប្រពន្ធនេះ ត្រូវបានគេអះអាងថា ដោយសារតែឥទ្ធិពលភ្លើងប្រច័ណ្ឌ។

យ៉ាងណាក៏ដោយ ក្រោយធ្វើសកម្មភាពខ្មាន់កាំភ្លើងក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងនាំទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលផងដែរ។ ដោយឡែក សម្រាប់ឈ្មោះ និងអង្គភាពដែលខ្មាន់កាំភ្លើងបម្រើការនោះ មិនទាន់ត្រូវបានគេរាយការណ៍ឲ្យដឹងនោះទេ។

បើតាមសេចក្តីរាយការណ៍ ក្រោយបាញ់សម្លាប់ប្រពន្ធរបស់ខ្លួនហើយ ជនសង្ស័យមានបំណងបាញ់សម្លាប់ខ្លួនឯង ប៉ុន្តែគ្រាប់មិនផ្ទុះ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។