ព័ត៌មានជាតិ

រថយន្តតាក់សុី ម៉ាក ស៊ានណា បើកលឿនរ៉េចង្កូតបុកទំលុះបង្កាន់ដៃ ស្ពានច្បារអំពៅ ប៊ិះដាំក្បាលចូលទន្លេ!

ភ្នំពេញ ៖ ហេតុការណ៍នេះបានកេីតឡេីងកាល
ពីវេលាម៉ោងប្រហែល៦៖០០នាទីល្ងាច​ ថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ២០២២​ ស្ថិតនៅលើស្ពានច្បារអំពៅ​ ក្នុងសង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានីភ្នំពេញ។

រថយន្ត​ឈ្នួល​មួយគ្រឿង​រេចង្កូតបុកបង្កាន់ដៃស្ពានច្បារអំពៅ​ លៀនក្បាលរថយន្តចូលទន្លេ តែសំណាងល្អមិនបណ្តាលឱ្យធ្លាក់​ចូលទន្លេ និងមិនបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ ។ ប៉ុន្តែមានអ្នកដំណើរដ៏ច្រើនភ្ញាក់ផ្អើល លស់ព្រលឹងជំនួស ៕សហការី

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។