ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងនៅកម្ពុជា បានក្លាយជានិមិត្តរូបនៃសាមគ្គីភាពជាតិ និងឯកភាពជាតិ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងនៅកម្ពុជា គឺចាក់ជូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ឬជាតិសាសន៍នោះឡើយ ហើយប្រការនេះហើយធ្វើឱ្យវ៉ាក់សាំងកម្ពុជាក្លាយជានិមិត្តរូបនៃសាមគ្គីភាពជាតិ និងឯកភាពជាតិ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០- ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន បានគូស
បញ្ជាក់ថា កន្លងមក មានការញុះញង់បំផ្លាញយុទ្ធនាការចាក់វ៉ាក់សាំងការពារអាយុជីវិតប្រជាពលរដ្ឋតាមរយៈការបំភ្លៃថាចាក់វ៉ាក់សាំងបណ្តាលឱ្យស្លាប់។ សម្តេចបានបន្តថា បន្ទាប់មក មានការបំផុសឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងចិន ស្របពេលដែលកម្ពុជាយើងកំពុងមានការខ្វះខាតវ៉ាក់សាំង ដែលនេះជាចេតនាអាក្រក់បំផុត។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា វ៉ាក់សាំងនៅកម្ពុជា មិនមែនជាវ៉ាក់សាំងរើសអើងបក្សនយោបាយ រើសអើងសាសនា ឬរើសអើងជាតិសាសន៍នោះឡើយ។ សម្រាប់ប្រជាពលរដ្ឋខ្មែរទោះបីមិនបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងពេលថ្មីៗនេះក៏ដោយ ក៏ពួកគាត់បានទទួលវ៉ាក់សាំងការពារអាយុជីវិតរបស់ខ្លួនផងដែរ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។