ព័ត៌មានជាតិ

សូមស្វាគមន៍! ល្បែងបញ្ជល់មាន់ និងវង់អាប៉ោង នៅសង្កត់ទឹកល្អក់ទី៣ ក្រោយឃ្លាំងរំសេវ បានកំពុងដំណើរការឡើងវិញហើយ!!

(ភ្នំពេញ​): ថ្មីៗ នេះល្បែងស៊ីសង​បញ្ជល់​មាន់​ដ៍មានអំណាច បាន​ដាក់ឲ្យ​ដំណើរការឡើង​វិញ​ហើយ ក្រោយពី​មាន​ការផ្អាក​មួយ​រយះ ទីតាំង​ស្ថិតនៅ​ចំណុច​ខាង​មុខ​ផ្សារ​ឃ្លាំង​រំ​សេវ សង្កាត់​ទឹកល្អក់ ៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ។

ប្រភពថ្មីៗ ពីរ​ប្រជាពលរដ្ឋ​និង​មហាជន​បាន​កំពុង​ដាក់​សង្ស័យថា​៖​ទីតាំង​បើក​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ធំ​សម្បើម​មួយកន្លែង​នេះ​បាន​បិត​មួយ​រយះ​ហើយ នៅពេល​នេះកំពុង​បើក​ដំណើរ​ការឡើយ​វិញ ហើយ
​ប្រហែល​ជា​រត់ការ​ក្នុង​មូលដ្ឋាន​បាន​ហើយ​មើល​ទៅ​បាន​ជា​បើក​ដំណើរការ​វិញ​យ៉ាង​រលូន​បែរជា​អាជ្ញាធរ​នៅក្នុង​មូលដ្ឋាន​គ្មាន​វិធានការ​ទប់ស្កាត់ នឹង​ធ្វើ​ការចុះ​បង្ក្រាប ។


​ក្រោយពី​ទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា​មាន​ការបើក​លេង​ល្បែងស៊ីសង​ភ្លាមៗ​នោះ ក្រុមការងា​អង្គភាព​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង ពិតជា​មាន​ការ​បើ​កលេ​ង​ល្បែងស៊ីសង​ជល់​មាន់​និង​អាប៉ោង​ដ៏​ធំ​ពិតប្រាកដ​មែន ។​

​ប្រជាពរដ្ឋ​នៅ​ម្តុំ​ទីតាំង​ល្បែងស៊ីស​ងជល់​មាន់​និង​អាប៉ោង បាន​សំណូមពរ​ដល់​អ្នកសារព័ត៌មាន​យើង​ធ្វើ​ការចុះផ្សាយ​ផង​ព្រោះថា​៖ រាល់ថ្ងៃ​នេះ​ពួកគាត់​មានការ​ព្រួយ​បារ​ម្មណ៍​ចំពោះ សុវត្ថិភាព​របស់​ពួកគាត់ ព្រោះថា​បើ​ទីកន្លែង​ណា​មាន​បើក​ល្បែងស៊ីសងបញ្ជល់មាន់ និងវង់អាប៉ោង ទីកន្លែង​នោះ​មិន​យូរ​ទេ​នឹង​កើតមាន​អំពើចោរកម្ម​ដូចជា​៖​លួច​.​ឆក់​.​វ៉ៃ​ប្លន់​.​និង​គោ​ស​ផ្ទះ កើតឡើង​ជាក់​ជាមិនខាន ដោយសារ​ចាញ់​លុយ​អស់​ព្រោះតែ​លេងល្បែង​មិនដឹង​រក​មុខរបរ​អី​មានតែ​លួច​ឆក់​ប្លន់​តែប៉ុណ្ណោះ​ដើម្បី​យក​លុយ​មក​លេង​បន្ត​ទៀត​ក្រែង​ល​មានសំណាង​។​

ថ្មីៗនេះ​ប្រជាពលរដ្ឋ​ស្នើរ​សុំ​លោក សុខ ហេង អធិការ​ខណ្ឌ​ទួលគោក គួរតែមាន​វិធានការ​ចុះបង្ក្រាប​ទីតាំង​ល្បែងស៊ីសង​បញ្ជល់​មាន់​និង​វង់អាប៉ោង​ដ៏​ធំ មួយ​កន្លែង​ខាងលើនេះ​ផង​ដើម្បី​ចូល​រួមចំណែក​ទប់ស្កាត់​រាល់​បទល្មើស​ល្បែងស៊ីសង​និង​អំពើ​ចោរកម្ម​ផ្សេងៗ​នៅក្នុង​មូលដ្ឋាន​ដែន​របស់ខ្លួន ។


​ជៀសវាង​ប្រជាពលរដ្ឋ​មហាជន​ដាក់​ការសង្ស័យ​និង​រិះគន់​ចំៗ​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​មាន​ការឃុបឃិត​បើកភ្លើង​ខៀវ​ជា​ប្រព័ន្ធ​បង្កើត​បទល្មើស​ក្នុង​មូលដ្ឋាន​ដើម្បី​ទទួល​លាភសក្ការៈ​ គួរ​គប្បី​មាន​វិធានការ​ចុះបង្ក្រាប​ផង​ទាន​។​

​ប្រភពដ៍ដែរនេះ ប្រជាពលរដ្ឋ​ក៏​បាន​ស្នើសុំ លោក ជា ពិសី អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ទួលគោក គួរតែ​ចាត់​មន្ត្រី​ជំនាញ​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ពិនិត្យ​មើល​ទីតាំង​មួយ​កន្លែង​នេះ​និង​ធ្វើ​ការបង្ក្រាប​ដើម្បី​ចូលរួម​ការពារ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​មូលដ្ឋាន ។​

​ប្រជាពលរដ្ឋ​និង​មហាជន​សំណូមពរ លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ក៍ដូចជាលោកស ថេត អគ្គស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ សូម​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​និង​បង្ក្រាប​ទីតាំង​បន​ល្បែងស៊ីសង​ខាងលើនេះ​ផង​។​

​ដើម្បី​រក្សាបាន​នូវ​សន្តិសុខ​សុវត្ថិភាព​នឹង​ឲ្យស្រប​តាមគោ​នយោន​បាយ ភូមិ ឃុំ​មាន​សុវត្ថិភាព​ទាំង​៧ ចំណុច​របស់​ក្រសួងមហាផ្ទៃ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។