ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ÷គ្រោះថ្នាក់ចរាចរណ៍ ជាឃាតករដ៏សាហាវលេខ ១ នៅកម្ពុជា!

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថរាជាធានីភ្នំពេញ សូមបងប្អូនទាំងអស់គ្នា ធ្វើដំណើរលើដងផ្លូវដោយប្រុងប្រយ័ត្ននិងគោរពច្បាប់ទាំងអស់គ្នា!
លោកឧត្តមសេនីយ៍ឯក ÷ថ្ងៃនេះទាហាននារីម្នាក់ បម្រើការងារនីមជ្ឈមណ្ឌលហ្វឹកហ្ចឺនជំនាញការពារព្រំដែន (បន្ទាយលង្វែក) ឈ្មោះ ទូច មុនធីប ធ្លាប់ជាសមាជិក ក្លឹបបាល់ទាត់អធិរាជភ្នំស្វាយ ដែលខ្ញុំបានបង្កើតនៅខេត្តបន្ទាយមានជ័យ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មានការមមាញឹកខ្លាំង ខ្ញុំបានចាត់ក្រុមការងារ នាំយកថវិកានិងសម្ភារៈមួយចំនួន ទៅចូលរួមបុណ្យសពរបស់នាង ដែលប្រារព្ធធ្វើនៅឯខេត្តបន្ទាយជ័យ ដោយក្តីសោកសង្រេងបំផុត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។