ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់សំបួរមាស ដែលបានជឿជាក់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់

(កំពង់ចាម) :បន្ទាប់ពីកម្មវិធីសំណេះសំណាល និងពិសារនំបញ្ចុកសាមគ្គី នៅសង្កាត់កំពង់ចាម នៅល្ងាចថ្ងៃ ទី១៤ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល -ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត រួមដំណើរដោយគណៈអចិន្ត្រៃយ៍បក្សខេត្ត គណៈអចិន្ត្រៃយ៍គណបក្សក្រុង សង្កាត់ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងកំពង់ចាម និងសង្កាត់វាលវង់ រួមនឹងមន្ត្រីពាក់ព័ន្ធ អញ្ជើញចូលរួមពិសារនំបញ្ចុកសាមគ្គី និងជួបសំណេះសំណាល ថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សង្កាត់សំបួរមាស ដែលបានជឿជាក់ និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។