ព័ត៌មានជាតិ

បញ្ជូន​មន្ត្រី​នគរបាលអន្តោប្រវេសន៍​ម្នាក់ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ដូង​ទៅ​តុលាការ ក្រោយ​ពីហឹង្សា​វាយ​មន្ត្រី​គ្នា​ឯង !

ខេត្តបាត់ដំបង ៖ មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ម្នាក់​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» នៅ​ស្រុក​កំ​រៀង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២២​នេះ ក្រោយ​ពី​ជន​រូប​នេះ​បាន​ប្រើប្រាស់​កំណាត់​ឬ​ស្សី​វា​.​យ​ក្បាល​មន្ត្រី​គ្នា​ឯង​ម្នាក់ រហូត​បែក​ហូរ​ឈា​.​មក​ក្លាក់​។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ហេង គឹ​ម​សៀង មាន​តួនាទី នាយ​រង​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» នៅ​ស្រុក​កំ​រៀង រីឯ​ភាគី​ម្ខាង​ទៀត​ដែល​អះអាង​ថា ខ្លួន​ជា​ជន​រង​គ្រោះ​មានឈ្មោះ ហែម វិ​បូ​ឡា មាន​តួនាទី នាយ​រង​ប៉ុស្ដិ៍​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» ជាមួយ​គ្នា​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​ដៃដល់​ឈ្មោះ ហេង គឹ​ម​សៀង ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​កំ​រៀង ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ទទួល​បណ្ដឹង​ពី​ឈ្មោះ ហែម វិ​បូ​ឡា ដែល​បាន​ចោទប្រកាន់​ថា ឈ្មោះ ហេង គឹ​ម​សៀង បាន​វា​.​យ​ដំ​ខ្លួន​រហូត​បែកក្បាល និង​បែក​ចង្ការ នៅ​ក្នុង​កាស៊ីណូ​មួយ​កន្លែង ក្រោយ​ពី​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សំដី​គ្នា​ក្នុង​ម៉ោង​ការងារ​។

នៅ​ក្នុង​កំណត់ហេតុ​បណ្ដឹង​របស់​ភាគី​រង​គ្រោះ ដែល​កោះសន្តិភាព​ទទួល​បាន​នោះ​ថា ជម្លោះ​រវាង​មន្ត្រី​អន្តោប្រវេសន៍​ទាំង​០២​រូប នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា​ខាងលើ​នេះ គឺ​ចាប់ផ្ដើម​ប៉ះទង្គិច​សំដី​គ្នា​តាំងពី​យប់​ថ្ងៃ​ទី​១៦ ខែមិថុនា នៅ​ក្នុង​ម៉ោង​យាម​។

លោក ហែម វិ​បូ​ឡា បាន​និយាយ​នៅ​ក្នុង​បណ្ដឹង​ថា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ម៉ោង​ប្រមាណ​៨​យប់ ខ្លួន​ដល់​ម៉ោង​សម្រាក​យាម ហើយ​ត្រូវ​ដល់​វេន​ឈ្មោះ ហេង គឹ​ម​សៀង មក​យាម​បន្ត​ពី​ខ្លួន​ម្ដង​។ មន្ត្រី​រូប​នេះ​បាន​បញ្ជាក់​ថា នៅ​យប់​នោះ ខ្លួន​បាន​ប្រើ​ពាក្យ​រិះគន់​ទៅ​លើ​ឈ្មោះ ហេង គឹ​ម​សៀង នៅ​ពេល​ឃើញ​មន្ត្រី​រូប​នេះ មិន​ស្លៀកពាក់​ឯកសណ្ឋាន ពេល​មក​បំពេញការងារ​។ ពេល​នោះ​ក៏​មានការ​ប៉ះ​សំដី​គ្នា​តិច​តូច ហើយ​ខ្លួន​ក៏​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​មិន​តបត​ទៀត​ទេ ព្រោះ​ចប់​ម៉ោង​យាម​ហើយ​។

បើ​យោង​ខ្លឹមសារ​នៅ​ក្នុង​បណ្ដឹង​ដដែល​នេះ​ថា សំដី​រិះគន់​របស់​លោក ហែម វិ​បូ​ឡា ទៅ​លើ​ឈ្មោះ ហេង គឹ​ម​សៀង បាន​ធ្វើ​ឲ្យ​មន្ត្រី​រូប​នេះ ក្ដៅក្រហាយ​ក្លាយជា​គំនុំ​ពេញ​ខ្លួន រហូត​តាម​វា​.​យ​លោក ហែម វិ​បូ​ឡា បែកក្បាល បែក​ចង្ការ​តែ​ម្ដង​។

លោក ហែម វិ​បូ​ឡា បាន​និយាយ​ក្នុង​បណ្ដឹង​ថា ក្រោយ​ប៉ះ​ពាក្យ​សំដី​គ្នា​រំលង​បាន​០១​ថ្ងៃ គឺ​នៅ​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែមិថុនា ទើប​អំពើ​ហិ​.​ង្សា​នេះ​បាន​កើតឡើង​។ លោក វិ​បូ​ឡា បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែមិថុនា ពេល​ខ្លួន​កំពុង​ឈរ​និយាយ​នៅ​មាត់ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» ឈ្មោះ គឹ​ម​សៀង បាន​ដើរមក​សួរនាំ​ខ្លួន​ថា «​ហែង​ម៉េច​បាន​ចេះ​តែ​រករឿង​អញ​ចឹ​ង ខ្ញុំ​ឆ្លើយ​ថា «​មិនដឹង​ទេ​» ស្រាប់តែ​ឈ្មោះ គឹ​ម​សៀង ដក​ដំបង​មក​វា​.​យ​ក្បាល និង ចង្ការ​ខ្ញុំ បណ្ដាល​ឲ្យ​រង​របួស​»​។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ កោះសន្តិភាព ពុំ​ទាន់​ទទួល​បាន​ចម្លើយ​បំភ្លឺ​បែប​ណា​ពី​ជនសង្ស័យ​ឈ្មោះ ហេង គឹ​ម​សៀង នៅឡើយ​ទេ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១៩ មិថុនា​។ ប៉ុន្តែ​បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ហេង គឹ​ម​សៀង ហាក់​ស្របគ្នា​នឹង​ខ្លឹមសារ​ចោទប្រកាន់​របស់​ភាគី​រង​គ្រោះ​។

ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា មូលហេតុ​ដែល​ខ្លួន​វា​.​យ​សំពង​ក្បាល​ឈ្មោះ វិ​បូ​ឡា ដោយសារ​តែ​ឈ្មោះ វិ​បូ​ឡា រូប​នេះ ចេះ​តែ​តាម​រករឿង​ខ្លួន​ពេក ទើប​ខ្លួន​ទប់​កំហឹង​មិន​បាន ក៏​ផ្ទុះ​ហិ​.​ង្សា​តែ​ម្ដង​។

យ៉ាងណា​ក្ដី ជុំវិញ​សំណុំរឿង​មន្ត្រី​អន្តោប្រវេសន៍​០២​រូប​នៅ​ក្នុង​អង្គភាព​ជាមួយ​គ្នា ច្បាំង​គ្នា​ផ្អើល​មនុស្ស​ម្នា​ពេញ​ច្រក​ទ្វារ​អន្តរជាតិ «​ដូង​» ខាងលើ​នេះ បើ​តាម​លោក ឈឿ​ង គឹ​ម​សុង ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​ប្រាប់​ថា បើ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ អំពើ​ហិ​.​ង្សា​ខាងលើ​នេះ គឺ​ពិតជា​ផ្ដើម​ចេញពី​ការ​ប៉ះ​ទ​ង្កិ​ច​ពាក្យ​សំដី​រវាង​មន្ត្រី​ទាំង​០២​រូប​នេះ​មែន​។

លោក​គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រោយ​បញ្ចប់​ការ​សួរនាំ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមិថុនា​នេះ លោកស្នងការ​ខេត្ត បាន​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ហេង គឹ​ម​សៀង ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​ហើយ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។