ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង រៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ

នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត បានជាអធិបតីក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ កន្លងមកនេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង ឯកឧត្តម លោកជំទាវអនុប្រធាន និងសមាជិកអចិន្ត្រៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធាន ស ស យ ក ទាំង១៣ ក្រុង ស្រុក ជាមួយសមាជិក សមាជិកា អ្នកសង្កេតការណ៍ជាតិជាច្រើននាក់ទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សូមថ្លែងអំណរគុណ ដល់ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកបីខេត្ត និងក្រុមការងារ ស ស យ ក ទាំងអស់ ដែលបានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណអ្នកសង្កេតការណ៍ជាតិរបស់សហភាពសហព័ន្ធយុវជនកម្ពុជា នេះឡើង ដើម្បីលើកទឹកចិត្តយុវជនគំរូ ដែលកន្លងមក បានខិតខំប្រឹងប្រែងសម្រេចបាននូវសមិទ្ធផលការងារជាច្រើនសម្រាប់ប្រយោជន៍ជាតិជារួម ជាពិសេស ក្នុងការចូលរួមចំណែកជាមួយដំណើរការសង្កេតការណ៍ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រព្រឹត្តទៅដោយរលូន សេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយអ្វីដែលពិសេសទៀតនោះ នំខេកខួបកំណើត surprise ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ថ្ងៃនេះ ជាមួយឯកឧត្តម ស សុខា ប្រកបដោយស្នាមញញឹមក្នុងបរិយាកាសសប្បាយរីករាយបំផុត។

សារជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមគោរពជូនពរ ឯកឧត្តម ស សុខា និងប្រតិភូអមដំណើរ ភ្ញៀវកិត្តិយស និងសមាជិកសមាជិកា ស ស យ ក នៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ សុខសុភមង្គល ឈ្នះអស់មារសត្រូវសម្រេចបានជោគជ័យគ្រប់ភារកិច្ច និងទទួលបាននូវពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។