ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៤៩នាក់ មកពីវិទ្យាល័យចំនួន ៣ នៅស្រុកបាភ្នំ…!!!

(ខេត្តព្រៃវែង) ៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានរៀបចំពិធីសំណេះសំណាល និងបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា ចំនួន ២៤៩នាក់ ដែលមកពីវិទ្យាល័យចំនួន ៣ គឺវិទ្យាល័យបឹងព្រះ បាភ្នំ និងវិទ្យាល័យ ជា ស៊ីម រក្សជ័យ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាខេត្ត តំណាងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ព្រមទាំងមានការអញ្ញើញចូលរួមពីសមាជិកគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា គណៈកម្មាធិការអនុសាខាស្រុក មន្ត្រីប្រចាំការអនុសាខាស្រុក លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ប្រធានការិយាល័យអប់រំស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ និងយុវជនកាកបាទក្រហមកម្ពុជាថ្មី។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីកោតសរសើរពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា និងឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសេសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនជូនដល់យុវជនកក្រក ដែលមានវត្តមានក្នុងពិធីនោះរួមមាន៖
១- សូមបន្ដខិតខំប្រឹងប្រែងរៀន សូត្រ ដើម្បីពង្រឹង និងពង្រីកចំណេះដឹងរបស់ខ្លួនឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមស្ថានភាពរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី។
២- បន្ដពង្រឹង និងពង្រីកបណ្ដាញយុវជន កក្រក ពីក្នុងចំណោមសិស្សនៅវិទ្យាល័យ ដើម្បីផ្ដល់ឱកាសឱ្យពួកគេចូលរួមការងារមនុស្សធម៌ ជាប់ជាប្រចាំ។
៣- សូមយកចិត្តទុកដាក់ជួយចំពោះសិស្ស និងយុវជនកាកបាទក្រហមកម្ពុជា ដែលមានជីវភាព ខ្វះខាត ហើយកំពុងសិក្សានៅតាមសាលា និងសិស្សកំព្រា ព្រមទាំងប្រជាពលរដ្ឋនៅតាមសហគមន៍របស់ខ្លួន។
៤- បន្តលើកទឹកចិត្តដល់សមាជិកយុវជន កក្រក ដែលសកម្មនឹងការងារទៅតាមលទ្ធភាព ដើម្បីឱ្យពួកគេមានឆន្ទៈបន្ដសកម្មភាពមនុស្សធម៌នានាឱ្យបានកាន់តែច្រើនថែមទៀត។
៥- សូមយុវជនកាកបាទក្រកម្ពុជាទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ និងជៀសអោយឆ្ងាយ ពីគ្រឿងស្រវឹង គ្រឿងញឿន និងរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី និងចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ អោយបានគ្រប់ដូស និងបានគ្រប់គ្នាៗ។

សាខាខេត្ត បានឧបត្ថម្ភថវិកាជូនដល់យុវជននៅវិទ្យាល័យ ជា ស៊ីម រក្សជ័យ ចំនួន ៤៧នាក់ ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១០,០០០រៀល(មួយម៉ឺនរៀលគត់)។ ដោយឡែកយុវជនសរុបចំនួន ២០២នាក់ មកពីវិទ្យាល័យបឹងព្រះ និងវិទ្យាល័យបាភ្នំ ក្នុង ១នាក់ ទទួលបានថវិកា ចំនួន ១៥,០០០រៀល(មួយម៉ឺនប្រាំពាន់រៀលគត់)។

សាខាខេត្ត បានផ្តល់ជូននូវថវិកា ឯកសណ្ឋាន(អាវ មួក កន្លែង) ដល់យុវជន សរុបចំនួន ២៤៩នាក់។

បញ្ជាក់៖ គិតត្រឹមថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ សាខាខេត្ត បានបំពាក់ឯកសណ្ឋានយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំនួន ១១ សរុបយុវជនចំនួន ៨១៨នាក់ នៅស្រុកពាមរក៍ ១វិទ្យាល័យ ស្រុកស៊ីធរកណ្តាល ២វិទ្យាល័យ ស្រុកពោធិ៍រៀង ១វិទ្យាល័យ ស្រុកកំពង់ត្របែក ៤វិទ្យាល័យ និងស្រុកបាភ្នំ ៣វិទ្យាល័យ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។