ព័ត៌មានជាតិ

កែវ​ហោះ ចាន​ហើរ​ពេញ​ក្លិប ផ្អើល​មនុស្ស​រត់​ជាន់​ជើង​គ្នា !

​ភ្នំពេញ ៖ ភ្ញៀវ​ប្រុស​ស្រី​ចំនួន​២​ក្រុម បាន​ចូល​ទៅ​ផឹកស៊ី និង​រាំ​កម្សាន្ត​សប្បាយ​នៅ​ក្នុង​ក្លិប​យីហោ «​ប្លូ​ឡាញ​» សុខ​ៗ ស្រាប់តែ​ផ្ទុះ​ហិ​.​ង្សា បង្ក​ឱ្យ​មាន​កែវ​ហោះ ចាន​ហើរ​ពេញ​ក្នុង​ក្លឹ​ប​តែ​ម្តង បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស​បែកក្បាល​ម្នាក់ ហើយ​ក៏​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​យក​ទៅ​សួរនាំ​ផង​ដែរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ក្នុង​ក្លិប​កម្សាន្ត​យីហោ «​ប្លូ​ឡាញ​» តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន​ទី​១ ខណ្ឌមានជ័យ​។

តាម​ប្រភព​ព័ត៌មាន​ពី​ទីតាំង​កើតហេតុ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​មាន​ភ្ញៀវ​ប្រុស​ស្រី​ចំនួន​២​ក្រុម បាន​ចូល​ទៅ​ផឹកស៊ី រាំ​កម្សាន្ត នៅ​ក្លិប​កម្សាន្ត​ខាងលើ លុះ​ពេល​ផឹក បណ្តើរ​រាំ​បណ្តើរ ក៏​ស្រាប់តែ​បង្ក​ទៅ​ជា​ទំនាស់​ពាក្យ​សម្ដី រហូត​ឈាន​ដល់​ការ​ប្រើប្រាស់​ហិ​.​ង្សា​វា​.​យ​គ្នា​ទៅ​វិញ​មក ដោយ​មាន​កែវ​ហោះ ចាន​ហើរ ផ្អើល​ដល់​ភ្ញៀវ​ដទៃ​ទៀត​ដែល​ចូល​ទៅ​កម្សាន្ត​ក្នុង​ក្លិប​នេះ​បាន​នាំ​គ្នា​រត់​ជាន់​ជើង​គ្នា​ប្រសាច​ចេញ​មក​ក្រៅ​តែ​ម្តង ។
ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​មាន​ហិ​.​ង្សា​កើតឡើង​ហើយ ខាង​សន្តិសុខ​ដែល​យាម​នៅ​ទីនោះ បាន​ធ្វើការ​ឃាត់​មនុស្ស​ដែល​ជា​ភាគី​ទំនាស់​ទាំង​សង្ខាង​ចំនួន​៣​នាក់ ដោយ​មាន​ម្នាក់​រង​របួស​បែកក្បាល​ហូរ​ឈា​.​ម​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​ឃាត់ខ្លួន​អ្នក​ទាំង​៣​នាក់​បាន​ហើយ ខាង​សន្តិសុខ​បាន​ប្រគល់​ឱ្យទៅ​ខាង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​បឹង​ទំពន់​ទី​១ ដើម្បី​ធ្វើការ​សាកសួរ​ថា តើ​ខាង​ណា​ជា​អ្នក​បង្ក​មុន ទើប​កើតជា​ហិ​.​ង្សា​វា​.​យ​គ្នា​បែប​នេះ? ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ករណី​ខាងលើ​នេះ រ ភាគី​ខាង​ក្លិប​កម្សាន្ត មិន​បាន​និយាយ​អ្វី​ទាំងអស់ ដូច​ជា​មានការ​លាក់លៀម ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។