ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី បានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា

នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំបានដឹកនាំកិច្ចប្រជុំជាមួយប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ដែលមានវត្តមាន ឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម រួមជាមួយសហការី ស្តីពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឥណ្ឌូនេស៊ី ឆ្នាំ២០២២។ កិច្ចប្រជុំនេះបានផ្តោតការពិភាក្សាលើដំណើរការត្រៀមឆ្ពោះទៅការចូលរួមព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ការត្រៀមខ្លួនរបស់ប្រតិភូ និងកីឡាករ មុន អំឡុង និងក្រោយព្រឹត្តិការណ៍ ក៏ដូចជារបៀបវារៈ និងកម្មវិធីសំខាន់ៗដែលពាក់ព័ន្ធនានា។

សូមជម្រាបជូនថា យោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខ្ញុំនឹងដឹកនាំគណៈប្រតិភូប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២២ នៅប្រទេសឥណ្ឌូនេស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។