ព័ត៌មានជាតិ

ក្រឡាប់រថយន្តដឹកកម្មករកម្មការិនី ទាំងព្រលឹម បណ្តាលអោយរងរបួសធ្ងន់និងស្រាលជិត៣០នាក់នៅ ស្រុកឧដុង្គ !

ខេត្តកំពង់ស្ពឺ៖ កម្មករកម្មការិនីប្រមាណជិត៣០នាក់
បានរងរបួសធ្ងន់និងស្រាលក្រោយពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿនមកដល់ចំណុចផ្លូវកោងខ្វះការប្រុងប្រយ័ត្នបណ្តាលឱ្យក្រឡាប់ចាក់គ្រោះថ្នាក់ចរាចរណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី២៥ខែមិថុនាឆ្នាំ២០២២ នៅត្រង់ចំណុចភូមិច្រកពូល ឃុំជម្ពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហុីយ៉ាន់ដាយ ពណ៌ស ចំណុះ២តោនកន្លះពាក់ស្លាកលេខកំពង់ស្ពឺ៣A-២៨១៦ដឹកកម្មករកម្មការិនីចំនួន២៧នាក់បើកបរពីទិសខាងជើងទៅទិសខាងត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ(ផ្លូវកោង)ហើយអ្នកបើកបរខ្វះការប្រុងប្រយ័ត្នធ្វើឱ្យក្រឡាប់រថយន្តចាក់កម្មរកម្មការិនីចោលបណ្តាលឱ្យរងបួសធ្ងន់ស្រាលតែម្តង។សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ក្រោយកើតហេតុ។
ប្រភពបានបន្តទៀតថា កម្មករកម្មការិនីដែលរងរបួសធ្ងន់ស្រាលនោះត្រូវបានមន្ត្រីជំនាញហៅរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកឧដុង្គ។
ចំណែកវត្ថុតាងរថយន្តបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកឧដុង្គរង់ចាំដោះស្រាយនៅពេលក្រោយ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។