ព័ត៌មានជាតិ

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំជ្រៃវៀន រៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត !

(កំពង់ចាម) :នៅព្រឹកថ្ងៃសៅរ៍ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ លោក ផាន អូន ប្រធានក្រុមការងារគណបក្សជួយចុះមូលដ្ឋានឃុំជ្រៃវៀន ឃុំគរ និងឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំ ជ្រៃវៀន សរុបចំនួន ៣៤៧នាក់ ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការគាំទ្រ និងគៀងគររកសម្លេងឆ្នោតក្នុងការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្នុងបុព្វហេតុគោរពស្រលាញ់គណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ក្នុងនោះដែរ លោក ផាន អូន និងក្រុមការងារ បានចូលរួមឧបត្ថម្ភដូចខាងក្រោម៖

១.ឧបត្ថម្ភជូនសមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានឃុំជ្រៃវៀន ចំនួន ៣៤៧រូប ដោយក្នុង១នាក់ ទទួលបាន ក្រម៉ាដែលមានបាក់រូបសញ្ញាគណបក្សប្រជាជនកម្ពុជា រួមជាមួយពាក្យ “សូមអរគុណ” ចំនួន១ និងសាប៊ូដុំ ចំនួន ២ដុំ ដោយចំណាយថវិកាអស់ ៦,៤០២,១៥០៛។ ឧបត្ថម្ភជូនប្រជាការពារ ១៥០,០០០៛ ឧបត្ថម្ភជូន មរណភាព និងកូនខ្ចី ២,១០០,០០០៛ ចំណាយលើការរៀបចំកម្មវិធី និងអាហារសម្រន់ ២,៦៨០,០០០៛ ចូលបុណ្យសពនាយប៉ុស្តិ៍ ចំនួន ៤០០,០០០៛។
សរុបថិវកាចំណាយ ១១,៧៣២,១៥០រៀល៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។