ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន សម្រេចជួយប្រជា ជនក្រីក្រមួយគ្រួសារ២ម៉ឺន រៀល ​សម្រាប់រយៈពេល១៥ថ្ងៃ នៃការធ្វើចត្តាឡីស័កចេញ ផ្សាយ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២០

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចកំណត់ការជួយសម្រាប់ប្រជាជនក្រីក្រមួយគ្រួសារ២ម៉ឺនរៀល ក្នុងមួយថ្ងៃ មានរយៈពេល១៥ថ្ងៃ នៃការធ្វើចត្តាឡីសក័ដែលមានទឹក ប្រាក់សរុប៣០ម៉ឺនរៀល ក្នុងមួយគ្រួសារ។

នេះបើតាមព័ត៌មានថ្មីបំផុតពីការសម្រេចរបស់ សម្តេចតេជោ ហ៊ុន សែន ផ្អែកតាមបញ្ជី ចំណាយ ទំហំថវិកាឧបត្ថម្ភសម្រាប់២៥រាជធានីខេត្ត គឺមានជាង១ពាន់លានរៀល។
នេះជាការយកចិត្តទុកដាក់ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះប្រជាជនគ្រប់កាលៈទេសៈ ហើយសម្តេចបានមានប្រសាសន៍ព្រឹកមិញថា៖ «ធ្វើចត្តាឡីស័កដោយគ្មានអង្ករច្រកឆ្នាំង មិនមែនជារឿងសមរម្យទេ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។