ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម

(កំពង់ចាម) :នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំ ពិនិត្យ ពិភាក្សាគម្រោងអភិវឌ្ឍន៍សួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ប្រវែងជិត ១,០០០ម៉ែត្រ ចាប់ពីកំពង់សាឡាងចាស់ រហូតដល់ផ្សារ៧ មករា។ កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីចំណាក់ អភិបាលរងខេត្ត នាយករដ្ឋបាល មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ដៃគូអភិវឌ្ឍន៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។

តាមគម្រោងប្លង់ ដែលគ្រោងអភិវឌ្ឍសួនច្បារមាត់ទន្លេ ក្នុងក្រុងកំពង់ចាមនោះមានដូចជា ៖ កន្លែងអាហារដ្ឋានលើទឹក, បឹងហ្គាឡូ និងអាហារដ្ឋាន , ក្លឹបហាត់ប្រាណ, ផាប់, សួនច្បារ, សួនកុមារ, កន្លែងថតរូប , កន្លែងភិចនិច នឹងកញ្ចុះអង្គុយលេង, ផ្សារអាហារ ជាដើម។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។