ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម ប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២)

(កំពង់ចាម) :នារសៀល ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងអង្គមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០២២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម។

ពិធីនេះធ្វើឡើងនៅសាលប្រជុំសសរ១០០ សម្ដេចតេជោ ក្រុងកំពង់ចាម និងមានការចូលរួមពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តកំពង់ចាម នាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការគណបក្សខេត្ត ក៏ដូចជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានក្រុមការងារគណបក្សចុះជួយក្រុង ស្រុក ឃុំ សង្កាត់ គណៈអចិន្ត្រៃយ៍បក្សខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ក្រុមការងារ យុវជនគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ រួមនឹងសមាជិក សមាជិកាយុវជនបក្សប្រមាណជិត១៥០០ នាក់ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។