ព័ត៌មានជាតិ

ការពារជីវិតអ្នក ក្រុមគ្រួសាអ្នក សហគមន៍អ្នក កុំឆ្លង ជម្ងឺកូវីត19 3កុំ 3 ការពារ

(ព្រះវិហារ) :ក្រោយពីស្ងប់ស្ងាត់អស់រយៈពេលជិតខែ
ជម្ងឺកូវីត19 ពេលនេះបានចាប់ផ្តើមរកឃើញអ្នកឆ្លង
ជម្ងឺកូវីត19ចំនួន10នាក់កាលពីថ្ងៃ២៨ ខែមិថុនា ឆ្នាំ២០២២ ជាករណីឆ្លងសហគមន៍ ។

បន្ទាប់ពីទទួលបានសាពិសេសរបស់សម្តេចតេជោ
ហ៊ុន សែន ថ្លែងផ្តាំផ្ញើដល់ជនរួមជាតិ នៅទូរទាំងប្រ
ទេស អោយមានការប្រុងប្រយត្ន័ខ្ពស់ចំពោះជម្ងឺកូវីត
19 នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ លោក វុធ សាវី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនឹងជា
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ បានបញ្ចេញ
ម៉ាសចំនួន15000ម៉ាស់ ដើម្បីចែកជូនបងប្អូនប្រជា
ពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ក៍ដូចចែកជូនបងប្អូន
អាជីវករផ្សាកំពង់ប្រណាកផងដែរ ។

លោក វុធ សាវី បានអោយដឹងថា ក្រោយពីបានស្តាប់សាពិសេសរបស់សម្តេចតេជោ ហ៊ុន សែន ស្តីពី
ការឆ្លងជម្ងឺកូវីត19លើងវិញ លោក រួមជាមួយក្រុម
ការងារ បានយកម៉ាស ចំនួន15000ម៉ាស យកមក
ចែកជូនដល់បងប្អូនប្រជាពលរដ្ឋនឹងអាជីវករក្នុងផ្សា
កំពង់ប្រណាក ខេត្តព្រះវិហារ ដើម្បីចូលរួមចំណែក
ក្នុងការរក្សាការពារ ការឆ្លងរីករាលដាលជម្ងឺកូវីត19
នៅក្នុងឱកាសចែកម៉ាសជូនប្រជាពលរដ្ឋ លោក វុធ
សាវី បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ត្រូវ
ប្រុងប្រយត្ន័អោយបានខ្ពស់បំផុត រក្សាគម្លាត លាង
ដៃ ពាក់ម៉ាស 3កុំ3ការពារ ពិសេសត្រូវស្តាប់តាម
ការណែនាំរបស់ក្រសួងសុខាភិបាល ។

លោក វុធ សាវី បានបញ្ជាក់ថា ការចែកម៉ាសជូនប្រ
ជាពលរដ្ឋនៅតែចែកបន្តបន្ទាប់ទៀត ដើម្បីការពារ
ការឆ្លងរីករាលដាលក្នុងសហគមន៍ ។

សូមបញ្ជាក់ជូនផងដែរថា ខេត្តព្រះវិហារ រាជរដ្ឋាភិ
បាលបានសម្រេចលើកលែងការពាក់ម៉ាសដោយ
ស្មក្រ័ចិត្តនៅទីសាធារណៈ តែពាក់ម៉ាសក្នុងបន្ទប់
បិទជិត ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។