ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យដោះមីននៅឃុំប៉ោចារ និងតំបន់អាងត្រពាំងថ្ម

សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ចូលថវិកាសម្រាប់ដោះមីនក្នុងកញ្ចប់ថវិកាជាតិ ហេីយត្រូវប្រកាសជាបណ្តេីរៗនូវតំបន់គ្មានមីន។ សម្តេចក៏ប្រកាសទទួលយកការចូលរួមពីវិស័យឯកជន ក្នុងការដោះមីននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០១ ខែកក្តដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។