ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ពីមុនត្រីច្រើន មនុស្សតិច ឥឡូវមនុស្សច្រើន ត្រីតិច នេះជាកំណើនធនធានមនុស្ស

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោយរំដោះប្រទេសជាតិចេញពីសង្គ្រាម ចំនួនមនុស្សមានត្រឹម ១លាននាក់ ហើយពេលនោះ ត្រីមានចំនួនច្រើន ជាងចំនួនមនុស្សទៅទៀត តែបច្ចុប្បន្ននេះវិញ ត្រីមានចំនួនតិច រីឯមនុស្សមានចំនួនច្រើន ធ្វើឱ្យតម្រូវការនៃការហូប និងការរស់នៅមានភាពផ្ទុយពីគ្នា ដោយមិនសមាមាត្រនៃការហូបចុកនោះទេ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី ០១ ខែកក្តដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២។

សម្តេចតេជោ បានថ្លែងបន្តថា ក្រោមម្លប់សន្តិភាព បានបំលែងពីចំនួនប្រជាជនចាប់ពី ១លាននាក់ រហូតកើនឡើងជាង ១៥លាននាក់ នេះសច្ចៈភាព ត្រូវទទួលស្គាល់ការពិតនៃការគ្រប់គ្រងប្រទេសជាតិមានស្ថិរភាព មានការកំណើនធនធានមនុស្សដ៏ច្រើនសន្ធឹកដូច្នេះ លើកលែងតែមនុស្សមួយចំនួនតូច ដែលតែងតែធ្វើការបដិសេធមិនពីការពិត និងអុចអាលពីការបាត់បង់ត្រី មកពីលុបបឹង បួរ និងស្ទឹង នេះជាគំនិតអគតិផ្ទុយពីការពិត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។