ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ តំបន់ប៉ោយចារនិងត្រពាំងថ្មដែលជាកន្លែងព្រៃគួរឲ្យខ្លាច ឥឡូវប្រែក្លាយទៅជាកន្លែងមានស្នាមញញឹម ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា តំបន់វាយប្រហារគ្នាកាលពីសម័យសង្គ្រាម មានតំបន់ប៉ោយចារ និងត្រពាំងថ្មជាដើម ដែលជាកន្លែងបង្ហូរឈាម បាញ់កាប់សម្លាប់គ្នា សឹងតែគ្រប់សម័យកាល រួមមានសម័យលន់នល់ សម័យខ្មែរក្រហម និងមកដល់សម័យហ្វ៊ុនស៊ិនប៉ិច ក៏នៅតែសម្លាប់គ្នាដដែល។ តែបច្ចុប្បន្នកន្លែងទាំងនោះ បច្ចុប្បន្នបានប្រែក្លាយទៅជាកន្លែងមានស្នាមញញឹម ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅព្រឹកថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញព្រលែងកូនត្រី និងពូជត្រីមេពូជ ជាង ១លាន ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ដល់សម័យនេះ សម័យបច្ចុប្បន្ន ប្រទេសមានសុខសន្តិភាពហើយ សូមអរគុណជូនប្រជាជនទាំងអស់ បានសម្រេចជ្រើសរើសយកសុខសន្តិភាពនេះ តាមរយៈការបោះឆ្នោតជ្រើសយកសន្តិភាព និងការអភិវឌ្ឍបន្តទៅមុខទៀត នេះជាការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិ មានសុខសន្តិភាព និងបន្តការអភិវឌ្ឍ ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដូចបោះឆ្នោតឱ្យខ្លួនឯង៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។