ព័ត៌មានជាតិ

ទិវាមច្ឆជាតិ បានកើតមានឡើងតាមកម្មវិធីដែលបានគ្រោងទុក ស្ថិតក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

នាព្រឹកថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ទិវាមច្ឆជាតិ បានកើតមានឡើងតាមកម្មវិធីដែលបានគ្រោងទុក ស្ថិតក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដ៏អធិកអធមនេះ ក៏មានវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនទៀត ឯកឧត្តមនាយឧត្តមសេនីយគ្រប់ជាន់ថ្នាក់ កងកំលាំងប្រដាប់អាវុធ ភ្ញៀវជាតិ និងអន្តរជាតិ និងបងប្អូនប្រជាពល រដ្ឋប្រមាណជាង ៤ ០០០ នាក់។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនាមថ្នាក់ដឹកនាំក្រសួង មន្រ្តីរាជការ និងខ្លួនលោកផ្ទាល់ បានសម្តែងនូវគារវកិច្ច គោរពថ្លែងអំណរគុណជា អនេកប្បការជូនចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានផ្តល់កិត្តិយសអញ្ជើញជាអធិបតីក្នុងពិធីដ៏មានអត្ថន័យជាប្រវត្តិសាស្រ្តក្នុងអាងទឹកត្រពាំងថ្មនាពេលនេះ។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមសមាជិករាជរដ្ឋាភិបាល សមាជិករដ្ឋសភា ព្រឹទ្ធសភា ឯកឧត្តមឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ដែលបានផ្តល់កិត្តិយសអញ្ជើញចូលរួម និងបន្តថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត អាជ្ញាធរស្រុក កងកំលាំងប្រដាប់អាវុធ ឯកឧត្តមថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃរដ្ឋបាលជលផល ដែលបានសហការគ្នាយ៉ាងល្អប្រសើររៀបចំប្រារព្វពិធីនេះ សម្រេចទទួលបានជោគជ័យគួរជាទីមោទន។

ឆ្លៀតយកឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមរដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមបួងសួងដល់គុណព្រះរតនត្រ័យ ព្រមទាំងវត្ថុស័ក្តិសិទ្ធិគ្រប់ទិសទី ដែលថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស និងបងប្អូនជនរួមជាតិទាំងអស់ សូមទទួលនូវសិរីសួស្តី ជ័យមង្គល វិបុលសុខ និងពរជ័យបវរមហាប្រសើរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ ជានិច្ចនិរន្តរ៍តរៀងទៅកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។