ព័ត៌មានជាតិ

រវល់​ជូន​កូន​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ ក៏​ផ្ញើ​កូនស្រី​នឹង​អ្នក​ជិតខាង លុះ​មក​វិញ.!

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​ភ្លាម​ៗ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ពី​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ដោយ​ចោទប្រកាន់​ថា បាន​ចាប់​កូនស្រី​របស់​ខ្លួន​រំ​លោ​.​ភ​សេព​សន្ថវ​: ខណៈ​ពេល​ដែល​គាត់​ជាប់រវល់​ជូន​កូនស្រី​ម្នាក់​ទៀត​ទៅ​សម្រាលកូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ហើយ​បាន​ផ្ញើ​កូនស្រី​ឱ្យ​មើល ព្រោះ​ទុកចិត្ត​ក្នុង​នាម​ជា​អ្នក​ជិតខាង ដូច​យក​សាច់​ទៅ​ផ្ញើ​នឹង​សត្វ​ខ្លា​។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០២ ខែកក្កដា ឆ្នាំ​២០២២ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹង​កាច់ បាន​ទទួល​ពាក្យបណ្ដឹង​០១​ករណី (​ករណី​រំ​លោ​.​ភ​សេពសន្ថវៈ​លើ​អនីតិជន​ក្រោម​អាយុ​១៤​ឆ្នាំ​) ដែល​បាន​កើតឡើង​នៅ​ចំណុច ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

បើ​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ក្រោយ​ពី​ទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​ម្នាក់​អាយុ​៥៥​ឆ្នាំ រស់នៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មុខរបរ​កម្មករ (​ត្រូវជា​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​) ដែល​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ​។ ចំណែក​ជនសង្ស័យ​វិញ​មានឈ្មោះ ផ​ន រាត្រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ស្រង់​មាន​ជ័យ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មុខរបរ​កសិករ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បណ្តឹង​ភ្លាម​ៗ កម្លាំង​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ស្ទឹង​កាច់ ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​តែ​ម្តង​។

ក្រោយ​ពី​សាកសួរ​រួច​មក ជនសង្ស័យ​បាន​សារភាព​ថា «​រូបគេ​ពិតជា​បាន​រំ​លោ​.​ភ​សេពសន្ថវ​:​ទៅ​លើ​ក្មេង​ស្រី​រង​គ្រោះ​ពិតប្រាកដ​មែន​»​។

ប្រភព​ដដែល​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ដោយសារ​ឪពុក​ម្ដាយ​ជន​រង​គ្រោះ​ជាប់រវល់​យក​កូនស្រី​ម្នាក់​ទៀត​ទៅ​ឆ្លងទន្លេ (​សម្រាលកូន​) នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​ក៏​បាន​ផ្ញើ​ជន​រង​គ្រោះ​នៅផ្ទះ​ជនសង្ស័យ ទើប​បណ្ដាល​ឲ្យ​មាន​ករណី​រំ​លោ​.​ភ​តែ​ម្ដង​។

ពាក់ព័ន្ធ​នឹង​បញ្ហា​ខាងលើ​នេះ បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ស្រុក​សាលា​ក្រៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។