ព័ត៌មានជាតិ

អបអរសាទរ រំលឹកខួបអនុស្សាវរិយ៍លើកទី៧១ ថ្ងៃបង្កើតគណៈបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ ២៨ មិថុនា ២០២២

(ព្រះវិហារ)  អបអរសាទរ រំលឹកខួបអនុស្សាវរិយ៍ លើក
ទី៧១ ថ្ងៃបង្កើតគណៈបក្សប្រជាជនកម្ពុជា ២៨ មិថុនា
១៩៥១ ២៨មិថុនា ២០២២ក្រោមអធិបតីភាព លោក
បណ្ឌិត សួន ខាំឡ សមាជិកគណៈកម្មាធិការកណ្តាល
នឹងជាប្រធានក្រុមការងារគណៈបក្សថ្នាក់កណ្តាលចុះ
ជួយក្រុងព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម
អស់លោក សមាជិកសមាជីការគណៈបក្សប្រជាជន
ក្រុងព្រះវិហារ ជាច្រើនរូបផងដែរ ពិធីបានប្រព្រិត
ទៅកាលពីព្រឹកថ្ងៃទី០៣ ខែកក្តដា ឆ្នាំ២០២២ នៅទីស្នាក់
ការគណៈបក្សប្រជាជនក្រុងព្រះវិហារ ។

លោក ឯ សារ៉ូ ប្រធានគណៈកម្មាធិការបក្សក្រុងព្រះ
វិហារ បានអោយដឹងដឹងថា អស់រយៈកាល៧១ឆ្នាំបាន
កន្លងផុតទៅ គណៈបក្សប្រជាជន ទោះបីត្រូវប្រឈម
បញ្ហាស្មុកស្មាញជាច្រើននៃសភាពការជាតិនឹងសភា
ពការអន្តរជាតិក្តី ក៍គណៈបក្សប្រជាជននៅរួមសុខរួម
ទុកជាមួយប្រជាជនគ្រប់ការលៈទេសៈ ដើម្បីការពារ
ប្រទេសជាតិមាតុភូមិ នឹងប្រជាជន ដើម្បីសន្តិភាព លទ្ឋិប្រជាធឹបតេយ្យ នឹងក៍សាងប្រទេសអោយមាន
ការរីកចំរើនលើគ្រប់វិសយ័ ។

លោក បណ្ឌិត សួន ខាំឡ បានថ្លែងអំណរគុណ
យ៉ាងជ្រៀលជ្រៅបំផុត ចំពោះសមាជិកសមាជីការ
គណៈបក្សប្រជាជននៅទូរទាំងក្រុងព្រះវិហារ ដែល
ជានិច្ចកាលបានគាំទ្រនឹងបោះឆ្នោតជូនគណៈបក្សប្រ
ជាជនឈ្នះគ្រប់អាណត្តិកន្លងមក នឹងសំណូមពរអោយសមាជិកសមាជីការគណៈបក្សប្រជាជនទាំងអស់
បន្តគាំទ្រនឹងបោះឆ្នោតជូនគណៈបក្សប្រជាជននៅ
អាណត្តិក្រោយៗទៀត លោកបណ្ឌិត សួន ខាំឡ
បានបន្តអោយដឹងថា មានតែគណៈបក្សប្រជាជនមួ
យគត់ដែលស្គាល់ពីទុកលំបាករបស់ប្រជាជនយើង
ព្រមទាំងបានជួយស្រោចស្រង់អាយុជីវិតអោយរួច
ផុតពីរណ្តៅមរណៈ របបអាវខ្មៅ៣ ឆ្នាំ៨ខែនឹង២០ថ្ងៃ
រហូតមកដល់ពេលនេះអស់រយៈកាល43ឆ្នាំមកហើយ
គណៈបក្សប្រជាជនបានក៍សាងសន្តិភាពពេញបរិបូរ
ណ៍ជូនប្រជាជនយើង ពិសេសការក៍សាងជាតិអោយ
មានការីកចំរើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើ
អោយប្រជាជនយើងមានជីវភាពធូធារសំបូរុងរឿង
តទៅថ្ងៃអនាគត់ ។

ដោយ ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។