ព័ត៌មានជាតិ

កងកម្លាំងនគរបាលស្រុកកោះសុទិនបានចុះ បង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់ ក្រុមអ្នកញនល្បែងបញ្ជល់មាន់ និងដកហូតវត្ថុតាងមួយចំនួនទៀត!

(កំពង់ចាម) : ដោយមានការបញ្ជាដោយផ្ទាល់ពីរសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្ត នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៣ និង០០នាទី បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុក កោះសូទិន និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បប់ (ជល់មាន់ ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមគរ ស្ថិតនៅភូមិទួលធាតុ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ជាលទ្ធផល កងកម្លាំងបានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន១២នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។