ព័ត៌មានជាតិ

លោក សុខ ពេញវុធ បាននាំយកអំណោយរបស់សម្ដេចតេជោ ប្រគល់ជូនដល់ប្រជាការពារខណ្ខដូនពេញចំនួន៩១នាក់

(ភ្នំពេញ) ÷ថ្ងៃច័ន្ទ ១៥ កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលខណ្ឌដូនពេញមានកម្មវិធីប្រគល់អំណោយដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាតាមរយៈលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជូនដល់ប្រជាការពារខណ្ឌដូនពេញចំនួន ៩១នាក់។

កម្មវិធីនេះប្រារព្វឡើងក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌភ្នំពេញ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
អំណោយទាំងនោះរួមមាន:
១.អង្ករចំនួន ២៥គីឡូក្រាម
២.ទឹកត្រីចំនួន ១យួរ
៣.ទឹកស៊ីអ៊ីវ ១យួរ និង
៤.ម៉ាសចំនួន ២ដុំ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។