ព័ត៌មានជាតិ

ឥទ្ឋិពលនៃគ្រឿងញៀន កូនប្រុសវាយម្ដាយ១ញញួរស្លាប់ក្នុងថ្លុកឈាម នៅស្រុកស៊ីធរកណ្ដាល !

(ខេត្តព្រៃវែង)៖ ករណីឃាតកម្មមួយដោយសារកូន
ធ្លាប់ប្រើប្រាស់គ្រឿងញៀននិងមានជំងឺសរសៃប្រសាទបានវាយម្ដាយមួយញញួរពីក្រោយបណ្ដាលឲ្យស្លាប់ក្នុងថ្លុកឈាមកាលពី វេលាម៉ោង១១និង ១០ នាទីថ្ងៃ ទី៤ ខែកក្កដាឆ្នាំ២០២២នៅចំណុចផ្ទះឈ្មោះ ហែម ខែមរ៉ី (ជនរងគ្រោះ) ស្ថិតក្នុងភូមិព្នៅ ឃុំព្នៅទី១ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។

មន្ត្រីនគរបាលស្រុកស៊ីធរកណ្តាលបានឱ្យដឹងថា ក្រោយមានសេចក្តីរាយការណ៍ពីប៉ុស្តិ៍រដ្ឋបាលព្នៅទី១ លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រៃវែងនិងលោកឧត្តមសេនីយ៍ត្រីពៅ ជីវីស្នងការរងទទួលផែនព្រហ្មទណ្ឌបានដាក់បទបញ្ជាមកអធិការដ្ឋាននគរបាលស្រុកឲ្យចុះស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជន សង្ស័យឈ្មោះ មីន ចិត្រា ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅកន្លែងកើតហេតុតែម្តង។

ប្រភពបានបន្តថា ជនរងគ្រោះឈ្មោះ ហែម ខែមរ៉ី ភេទស្រី អាយុ ៥៣ ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ (ស្លាប់) ។ នៅមុនពេលកើតហេតុជនសង្ស័យ ឈ្មោះ មីន ចិត្រា បានយកញញួរដែក វាយម្តាយបង្កើតឈ្មោះ ហែម ខែមរ៉ី ដែលកំពុងអង្គុយដាំបាយនៅក្រោមផ្ទះ ចំក្បាលផ្នែកខាងក្រោយ ១ ញញួរ បណ្តាលឲ្យស្លាប់ ។ ក្រោយពេលកើតហេតុភ្លាម សមត្ថកិច្ចបាននាំជនសង្ស័យមកអធិការដ្ឋានស្រុកស៊ីធរកណ្ដាល ដើម្បីសាកសួរ និងកសាងនីតិវិធី ។

ជនសង្ស័យឈ្មោះ មីន ចិត្រា បានឆ្លើយសារភាពថា ខ្លួនពិតជាបានយកញញួរវាយម្តាយបង្កើតខ្លួនឈ្មោះ ហែម ខែមរ៉ី បណ្តាលឲ្យស្លាប់ ប្រាកដមែន ។

សូមបញ្ជាក់ថាជនសង្ស័យឈ្មោះ មីន ចិត្រា ជាមនុស្សមានជំងឺសរសៃប្រសាទ លេបថ្នាំជាប្រចាំ ព្រោះជនសង្ស័យរូបនេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀននាពេលកន្លងមក ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។