ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំមន្ដ្រីពាក់ព័ន្ធអញ្ជើញចុះពិនិត្យទីតាំង ករណីមានសិស្សសន្លប់ក្នុងថ្នាក់រៀន នៃវិទ្យាល័យ ហ៊ុន សែន នៅក្នុង ស្រុកចំការលើ និងដាក់ចេញនូវវិធានការបន្ទាន់

(កំពង់ចាម) :ក្រោយទទួលបានរបាយការណ៍ពីអាជ្ញាធរស្រុកចំការលើភ្លាមៗ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីកិច្ចប្រជុំលើកដំបូង និងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាឃុំ ចំការអណ្តូង ស្រុកចំការលើ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំលោកនាយករដ្ឋបាល លោកស្នងការ ស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាល មន្ទីរអប់រំយុវជន និងកីឡា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំង ករណីមានសិស្សសន្លប់ក្នុងថ្នាក់រៀន នៃវិទ្យាល័យ ហ៊ុន សែន ស្ពឺ ស្ថិតនៅក្នុងឃុំស្ពឺ ស្រុកចំការលើ និងដាក់ចេញនូវវិធានការបន្ទាន់ ។

សូមជម្រាបថា គិតមកត្រឹមម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នេះ សិស្សដែលសន្លប់ មានសរុប ១៤នាក់ (ស្រី) ប្រុស (សូន្យ)។
ចំពោះករណីខាងលើ មន្រ្តីជំនាញមិនទាន់សន្និដ្ឋានឱ្យបានជាក់លាក់អំថាបណ្តាលមកពីមូលហេតុអ្វីឱ្យប្រាកដនៅឡើយនោះទេ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។